អគ្គីភ័យឆាបឆេះផ្ទះមួយខ្នងខ្ទេច សង្ស័យកូនញៀនថ្នាំដុត ក្រោយឈ្លោះជាមួយឪពុក

Phy Sok, [20.09.21 16:00]

សមត្ថកិច្ចអោយដឹងថាមានអគ្គីភ័យមួយបានឆាបឆេះអស់ផ្ទះមួយខ្នងទាំងស្រុង នាម៉ោងជាង១០យប់ថ្ងៃទី19 ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង នៅចំណុចក្រុមទី24 ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលសង្ស័យថា កូនញៀនថ្នាំជាអ្នកដុត ។

នាយនគបាលប៉ុសអូរដំបូងស្តីទី លោក ធី ប៊ុនថន បានមានប្រសាសន៍អោយដឹងថា ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គីភ័យនៃអធិការស្រុកសង្កែ បានអន្តារគមន៍បាញ់ពន្លត់ អស់ពីរឡានដែរ ទើបអណ្តាលភ្លើងរលត់ មិនរាល់ដាលទៅផ្ទះអ្នកភូមិផ្សេងទៀត។

សមត្ថកិច្ចអោយដឹងថា ផ្ទះដែលឆាបឆេះនោះមានទំហ៊ំ ៧គុណ៩ម៉ែត្រ ដែលមានម្ចាស់ផ្ទះ ឈ្មោះ អ៊ិច សារី ភេទប្រុស អាយុ ៦៣ឆ្នាំ ។ភ្លាមៗសមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថាអណ្តាតភ្លើងឆាប ឆេះដោយសារផ្ទុះ កប៉ុងហ្គាសតូច ចេញពីផ្ទះបាយ ។

លោក នាយនគបាលប៉ុសបានអោយដឹងថា ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានដាក់ការសង្ស័យទៅលើ កូនរបស់ ជនរងគ្រោះឈ្មោះ រី សុផាត អាយុ៣៨ ឆ្នាំ ដែលញៀនថ្នាំ នឹងបានរស់នៅជាមួយឪពុកក្រោយ ពីលែងលះ ជាមួយប្រពន្ធ ។ លោកបញ្ជាក់ថាតាមសាច់ញាតិ ប៉ុន្មានថ្ងៃនេះជននេះតែងតែឈ្លោះគ្នា ជាមួយឪពុកបីថ្ងៃជាប់គ្នា រហូតដល់មាន ហេតុការណ៍ ឆេះផ្ទះកើតឡើង ។

លោកបញ្ជាក់ថា ក្រោយពីសាកសួរឪពុកនិងសាច់ញាតិ កម្លាំងអធិការនគបាលស្រុកសង្កែ បាននាំខ្លួនកូន ប្រុសដែលសង្ស័យពាក់ព័ន្ធនឹងការដុតផ្ទះឪពុករបស់ខ្លួនដើម្បីសាកសួរ នៅអធិការស្រុក នាព្រឹក ថ្ងៃទី២០កញ្ញា ដើម្បីឈានទៅអនុវត្តន៍តាមនិតិវិធីច្បាប់ ៕ ភី សុខ