សំឡេង មីនតោនមួយគ្រាប់ផ្ទុះឡើងជាថ្មីបណ្តាលប៉ើង ម៉ាស៊ីនច្រូតស្រូវមួយគ្រឿង និងមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល

Phy Sok, [13.08.21 13:41]

សម្លេងមីនតោនមួយគ្រាប់ទៀតហើយ ផ្ទុះឡើងកក្រើកធរណី បណ្តាលអោយម៉ាស៊ីនច្រូតស្រូវ មួយគ្រឿងខ្ទាតបំណែកពេញវាលស្រែ នឹង បណ្តាលអោយមនសុ្សពីរនាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍ផ្ទុះមីនតោនដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ នៅចំណុចជ្នាន់១ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុម្ចាស់ម៉ាស៊ីនច្រូតខាងលើបានទៅស៊ីឈ្នួលច្រូតស្រែអោយអ្នកភូមិម្នាក់ឈ្មោះ បូរណា ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈដែលកំពុងច្រូតនិងបើកយកស្រូវមកច្រកបាវ ក៏ស្រាប់តែកិនប៉ះលើមីនតោន បណ្តាលអោយផ្ទុះប៉ើងឡើងតែម្តង ។

ហេតុការណ៍នេះ បណ្តាលអោយអ្នកបើកបរឈ្មោះ រឹម គិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (របួសធ្ងន់ ) និងអ្នករួមដំណើរ ឈ្មោះ វន វារៈ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ (របួសស្រាល)។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាល៕ ភី សុខ វិទ្យុជាតិចំការចេក