មន្ទីរព័ត៌មានខេត្តបាត់ដំបង បានសហការជាមួយ Australian Broadcasting Corporation(ABC) ដើម្បីអនុវត្តគម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ហៅកាត់ថា CCAP ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី ។
គោលបំណងនៃគម្រោង៖
ពង្រឹងវេទិកាសន្ទនា ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានទំនាក់ទំនងជាមួយមន្ត្រីជាប់ឆ្នោត អាជ្ញាធរមូលដ្ឋាន និង អង្គការសង្គមស៊ីវិលនានា ដែលអាចធ្វើឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព ហើយអាចស្វែងរកគណនេយ្យភាព និងតម្លាភាពកាន់តែប្រសើរឡើង។
ព័ត៌មានសំខាន់ៗអំពីគម្រោង៖
គម្រោង CCAP ចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០១២ ដោយទទួលថវិកាពីរដ្ឋាភិបាល អូស្ត្រាលី ។ អនុវត្តដោយស្ថាប័នសោតទស្សន៍អូស្ត្រាលីហៅកាត់ថា ABC និងធ្វើការជាដៃគូជាមួយមន្ទីរព័ត៌មានខេត្តចំនួនបួនគឺ បាត់ដំបង កំពង់ចាម កំពត និងសៀមរាប ព្រមទាំងវិទ្យុស្ត្រីសំឡេងសហគមន៍នៅខេត្តក្រចេះ តាមរយៈកម្មវិធីសន្ទនាមតិ និងបញ្ឈប់អំពើហិង្សាលើស្ត្រី គម្រោងនេះ ផ្តោតទៅលើការពង្រឹងសមត្ថភាពមន្ត្រីមន្ទីរព័ត៌មានខេត្ត ក្នុងការលើកកម្ពស់សំឡេងរបស់ប្រជាពលរដ្ឋនិងការឆ្លើយតបរបស់អាជ្ញាធរ ពង្រឹង និងបង្កើនឥទ្ធិពលនៃសំឡេងរបស់ប្រជាពលរដ្ឋនៅក្នុងគណនេយ្យភាពនិងតម្លាភាពរបស់រដ្ឋាភិបាល ព្រមទំាងតម្លាភាពនិងគណនេយ្យភាពរបស់អាជ្ញាធររឹតតែខ្លាំងក្លាឡើងចំពោះបញ្ហាទាំងឡាយរបស់ប្រជាពលរដ្ឋ។
រាល់ការរាយការណ៍ទាក់ទងនឹងអំពើហិង្សាលើស្រ្តីរបស់វិទ្យុជាតិនគរភ្នំ គោរពក្រមសីលធម៌ក្នុងការរាយការណ៍អំពីអំពើហិង្សាលើស្រ្តី និងប្រកាសរួមស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្រ្តីដែលចុះហត្ថលេខាដោយក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី។
លិខិតផ្សេងៗ៖
១. សំណើរសុំចាត់បញ្ជូនឯកឧត្តមអភិបាលរងមួយរូប ទទួលបន្ទុកការងារព័ត៌មាន ឲ្យចូលជាសមាជិកក្រុមប្រឹក្សាបិគ្រោះយោបល់សម្រាប់គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដំនាក់កាលទី២ ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥។ ទាញយក
២. សំណើរសុំចាត់តាំងអភិបាលខេត្តបាត់ដំបង កំពង់ចាម កំពត និងខេត្តសៀមរាប ជាសមាជិកក្រុមពិគ្រោះយោបល់សម្រាប់គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដំណាក់កាលទី២ ចុះថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦។ ទាញយក
៣. ស្តីពីការចាត់បញ្ជូនឯកឧត្តម ប៊ុន ថាប្ញទ្ធិ អភិបាលខេត្តរងសៀមរាប ជាសមាជិកក្រុមពិគ្រោះយោបល់ សម្រាប់គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដំណាក់កាលទី២ ចុះថ្ងៃទី ២៤ ខែ ឆ្នូ ឆ្នាំ ២០១៥។ ទាញយក
៤. ស្តីពីការពង្រឹងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយកល់ប្រជាពលរដ្ឋ តាមរយៈការចូលរួមអនុវត្តគ្រោង ជំនួយផ្នែកទំនាក់ទំនងនៅកម្ពុជា ចុះថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៤ ។ ទាញយក