សេវា​គាំពារ​ស្ត្រី​រងគ្រោះ​ប្តី​បោះបង់​

ការផ្តល់សេវា​គាំពារ ការផ្តល់​ជំនួយ​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហ​ង្សា ដោយ​ការ​លែងលះ​គឺជា​កត្តា​មួយ​សំខាន់​ណាស់ ហើយក៏​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ស្ត្រី​ផងដែរ​។​

កញ្ញា ​ធីតា ជា​គ្រូបង្រៀន​ម្នាក់​បាន​រៀបរាប់​ពី​ទិដ្ឋភាព​ជាក់​នៃ​គ្រួសារ​មួយ​ដែល​ស្ត្រី​រងគ្រោះ​ដោយសារ​ការលែង​លះ​ថា ពិត​ជាមាន​ផលប៉ះពាល់​ខ្លាំង បើ​ស្ត្រី​នោះ​គាត់​មិនមាន​ការងារ​ធ្វើ មិនមាន​ជំហរ​រឹងប៉ឹង​។ ផល​លំបាក​គឺ​គ្មាន​ចំណូល​ក្នុងការ​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ក្រុមគ្រួសារ មិនតែប៉ុណ្ណោះ​កូនៗ​ក៏​ខ្វះ​ភាពកក់ក្តៅ​ផងដែរ​។​

កញ្ញា​បាន​បន្តទៀតថា បើសិន​យើង​ប្រៀបធៀប​ស្ត្រី​កាលពី​សម័យមុន ​និង ​សម័យនេះ​គឺ​យើង​ឃើញថា​ក្នុងពេល​បច្ចុប្បន្ននេះ​មាន​ភាពក្លាហាន​ក្នុងការ​ជ្រុំ​ជ្រែង​គ្រួសារ បើទោះជា​គាត់​រងគ្រោះ​ដោយ​ការ​លែងលះ ការបែកបាក់​ក៏ដោយ​។ ជាក់ស្តែង​គាត់​អា​ចរក​ការងារ​ល្អៗ​ធ្វើបាន អា​ចរក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន​មិនបាច់​ពឹង​តែ​លើ​បុរស​។​លើសពីនោះ​ទៀត​គឺមាន​ការ​ជ្រុំ​ជ្រែង​ពី​អាជ្ញាធរ និង ​អង្គការ​ផ្សេងៗ​ផងដែរ​។​

ជាមួយគ្នា​នោះដែរ​កញ្ញា​ក៏បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់រូប​អោយមាន​ការតស៊ូ ធ្វើ​អ្វីដែល​គិតថា​ខ្លួនឯង​អាចធ្វើ​បាន​។ បើសិនជា​ខ្វះខាត មិនមាន​ជំនាញ អាច​រត់ទៅរក​អាជ្ញាធរ ឬ​អង្គការ​ផ្សេងៗ​ដើម្បី​បាន​ជំនួយ​ហើយត្រូវ​ដឹងថា​ខ្លួនឯង​រឹងមាំ អាចធ្វើ​បាន​។​

យោងតាម​ការលើកឡើង​ខាងលើ​យើង​អាច​សន្និដ្ឋានបានថា​ស្ត្រី​មួយចំនួនធំ​ដែល​រងគ្រោះ​ដោយ​ការ​លែងលះ គឺ​គាត់​អាច​ទទួល​បានការ​គាំពារ និង​ជំនួយ​ពី​អាជ្ញាធរ ទាំង​តម្រូវការ និង​ការលើកទឹកចិត្ត​ផងដែរ​។​

អត្ថបទ៖ កញ្ញា ម៉ន ឆវ័ន្ត