ពេលមានអំពើហិស្សាក្នុងគ្រួសារកើតឡើង ស្ដ្រីរងគ្រោះ មានសិទ្ធិ ទទួលបានមេធាវីមួយ រូបយ៉ាងតិចពី អាជ្ងាធរពាក់ពន្ធ័ និងអង្គការដៃគូនានា។ ដើម្បីការពារផ្លូវច្បាប់និងការពារពីការរំលោភបំពាន់ផ្សេងៗ ដើម្បីរកយុត្តិធម៏ជូនស្រីរង់គ្រោះ និង កុំឲ្យមានធ្វេសប្រហែសឬកំហុសឆ្គងក្នុងនីតិវីធី របស់តុលាការក្នុងអនុវត្តន៏ ។
បញ្ហានេះផងដែរ លោក តូច សុកកី ព្រះរាជអាជ្ងា នៃសាលាដំបូងខេត្តប៉ៃលិន បានមានប្រសាសន៏ថា៖ មេធាវីការពារសិទ្ធិដល់ជនរងគ្រោះអោយ រួចផុត ពីការរំលោភបំពាន់ ជួយការពារសិទ្ធិក្នុងផ្លូវច្បាប់ ពេលសវានាការ ក្នុងដំណាក់កាលស៊ើបសួរទាំងឡាយ ជួយការពារកុំឲ្យមានការធ្វេសប្រហែស ដោយកំហុសនីតិវិធីណាមួយ.។ លោកបានបន្ដថា៖ ចំពោះស្ដ្រីក្រីក្រ អាចរកគណៈមេធាវីបានដោយឥតគិតថ្លៃ បានទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមាននៅតាមខេត្តក្រុងនានាផងដែរ។
សូមបញ្ជាក់ថា៖ ស្ដ្រីរង់គ្រោះដោយហិស្សាក្នុងគ្រួសារ ត្រូវ ទទួលបានមេធាវី ដើម្បីធានាយ៉ាងណាឲ្យសិទ្ធិ របស់ពួកគេ ទទួលបានការពារ នៅក្នុងនីតិវិធីព្រហ្មទណ្ឌ និងនៅក្នុងរឿងការប្ដឹងទាមទារផ្នែករដ្ឋប្បវេណី ប្រសិនបើមាន ។ ចំពោះស្ដ្រីក្រីក្រ មានមេធាវី ឬ មេធាវីស្ម័គចិត្ត ដែលផ្ដល់ជំនួយផ្លូវច្បាប់ ដោយឥតគិតថ្លៃ។អាជ្ងាធរ គួរ តែបញ្ជនស្ដ្រីរង់គ្រោះ ទៅរកមេធាវី ឬ ក្រុមមេធាវីស្ម័គចិត្ត ដែលនៅជិតបំផុត។
អត្ថបទ៖ កញ្ញា ម៉ន ឆវ័ន្ត