អំណាច​អាជ្ញាធរ​មូលដ្ឋាន​ និង​ ការអនុវត្ត​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុងការ​ដោះស្រាយ​ករណី​ហិង្សា​ក្នុង​គ្រួសារ​

​អំពើហិង្សា​គ្រួសារ​ជា​គឺជា​បញ្ហា​ដែល​ដែល​អជ្ញាធរ​ឃុំ មានអំណាច​ក្នុង​ការចុះ​អន្តរា​គម​ន៏ ការចែករំលែក​ចំណេះដឹង​ប្រកបដោយ​វិជ្ជាជីវៈ​ដើម្បី​លុបបំបាត់​ហិង្សា និង​ចង្អុលបង្ហាញ​ពី​ឥ​ទ្ធ​ពល​មិនល្អ​នៃ​បញ្ហា​នេះ ព្រោះ​វា​ធ្វើអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ខាតបង់​ទ្រព្យសម្បត្តិ​ជាដើម​បើ​ការជួយ​អន្តរាគមន៍​មិនទាន់​ពេលវេលា​។​

​កញ្ញា រក្សា ជា​ប្រជាពលរដ្ឋ​ម្នាក់​បាន​លើកឡើងថា​អាជ្ញាធរ​ត្រូវ​ប្រើ​អំណាច​ដែលមាន ចុះ​អន្តរា​គម​ន៏​ពេល​មាន​ហិង្សា​កើត​ឡើយ តែ​ភាគច្រើន​អាជ្ញាធរ​មួយចំនួន​បន្លាយពេលរ​ហូត​ដល់​រឿង​នោះ​ស្ងប់​ទៅវិញ​ទើប​មានការ​អន្តរា​គម​ន៏​។​

​បញ្ហា​នេះ​លោក រុន ទៀក មេឃុំ តា​ប៉ុន បាន​មាន​ប្រសា​ស​ន៏​ថា​នៅ​ភូមិ​ឃុំ​លោក​មានការ​យកចិត្តទុកដាក់​លើ​បញ្ហា​ហិង្សា​គ្រួសារ​ប្រកបដោយ​វី​ជ្ជា​ជីវៈ​ដែលមាន​អង្គការ​ដៃគូរ​សហការគ្នា​។​ លើសពីនេះទៅទៀត​លោក​បាន​បន្ថែមថា ការប៉ះទង្គិច​គ្នា​កើតឡើង​ត្រូវតែ​ធ្វើការ​អប់រំ​ណែនាំ​ទាំងពីរ​នាក់​ហើយ​មាន​សមត្ថកិច្ច​ជា​អ្នក​ចាំ​ជួយ​ដោះស្រាយ​។​

​រីឯ​លោកស្រី ស៊ុន ម៉ាលី​អតីត​បុគ្គលិក នៃ​អង្គការ​បន្ទាយស្រី​បានអោយដឹងថា អង្គការ​មានការ​ផ្សព្វផ្សាយ​ទាក់ទិន​ទៅនឹង​ការបញ្ឈប់​ហិង្សា​ច្រើន​ដូចជា​កម្មវិធី​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ស្ត្រី​និង​សមភាព​យេនឌ័រ វេទិកា​ស្ត្រី និង​ការសន្ទនា​ជា​មូលដ្ឋាន​រវាង​បុរស​និង​ស្ត្រី​ផងដែរ​។​

​ជារួម​អាជ្ញាធរ​រួមមាន សមត្ថកិច្ច មេភូមិ ឃុំ ឬ​អង្គការ​ដៃគូរ​នានា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការសម្របសម្រួលនិង​ជួយ​ដល់​ជនរងគ្រោះ​អោយបាន​ទាន់ពេលវេលា​ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ធ្វើអោយមាន​របួសស្នាម ពិការ​ឬ​បាត់បង់​អាយុរ​ជីវិត​របស់​ជនរងគ្រោះ​រួមមាន​ស្ត្រី​ជា​ប្រពន្ធ​និង​កូនៗ​ជាដើម​។​ហើយ​លើសពីនេះទៅទៀត​នោះអាជ្ញាធរ​ត្រូវតែ​រួមចំណែក​ដើម្បី​លុបបំបាត់​ហិង្សា​គ្រប់​ករណី​ទាំងអស់​ដែលជា​មា​គា៍​ឈានទៅរក​សុភមង្គល​គ្រួសារ​។ ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ​ចែងថា​ក្រុមប្រឹក្សាឃុំ​អាច​ចេញ​សេចក្តីសម្រេចចិត្ត ចាត់វិធានការ​ជា​បណ្តោះ​អាសន្ន​និង​បញ្ចា​ឲ្យ​ជនល្មើស​ឈប់​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ​។ ស្នើ​ទៅកាន់​មេឃុំ​របស់​លោកអ្នក​

អត្ថបទ៖ លោក ឈឿន ថៃកឿ