ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ COVID-19 អា​ហ្វ​ហ្គានី​ស្ថាន​ដោះលែង​អ្នកទោស​រហូតដ​ល់​១​ម៉ឺន​នាក់​

​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មីនា បាន​ផ្សាយ​ថា​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាននា​ថ្ងៃ​ព្រហស្បតិ៍​នេះ បានប្រកាសថា នឹង​ដោះ​លែង​អ្នកទោស​រហូតដល់​១០,០០០​នាក់ ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ COVID-19​។​

​ក្នុង​សន្និសីទ​មួយ​ធ្វើ​ឡើង​នៅ​រដ្ឋធានី​កា​ប៊ុល អគ្គ​រដ្ឋអាជ្ញា​របស់​អា​ហ្វ​ហ្គានី​ស្ថាន លោក Farid Hamidi បាន​និយាយថា វិធានការ​នេះ ត្រូវបាន​ដាក់​ចេញ​ក្រោម​បទ​បញ្ជា​ផ្ទាល់​របស់​ប្រធានាធិបតី​លោក Mohammad Ashraf Ghani ។​

​លោក Hamidi បានបញ្ជាក់​ថា ការដោះលែង​នឹង​ធ្វើឡើង​តែ​ចំពោះ​អ្នកទោស​ណា ដែល​មាន​អាយុ​លើសពី​៥៥​ឆ្នាំ និង​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​។​

AFP បន្តថា អ្នកទោស​ប្រមាណ​១​ម៉ឺន​នាក់​ខាងលើ នឹង​ត្រូវ​ដោះលែង​តាម​ដំណាក់កាល ក្នុងកំឡុងពេល​១០​ថ្ងៃ​ខាង​មុខ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន ចំនួន​អ្នក​ឆ្លង COVID-19 នៅ​អា​ហ្វ​ហ្គានី​ស្ថាន គឺ​យ៉ាងតិច​៨០​នាក់ ក្នុងនោះ​២​នាក់​បាន​ជាសះស្បើយ និង​មិន​មាន​អ្នក​ស្លាប់​ទេ​៕

@physok