គម្រោងស្ដីពី ការផ្ដល់សេវា បច្ចេកទេស កសិកម្មអភិរក្ស ដោយមានការបង់ថ្លៃ សេវាកម្ម(CSSF) មានគោលដៅ ឲ្យផ្នែកឯកជន បំពេញតួនាទី ក្នុងដំណើរវិវត្តន៍ កសិកម្មតាម គោលការណ៍

Mot Voyho, [23.07.21 10:46]

រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា គម្រោងការផ្ដល់សេវាបច្ចេកទេស កសិកម្ម អភិរក្ស ដោយមានការបង់ថ្លៃ សេវាកម្ម មានគោលដៅឱ្យ ផ្នែកឯកជន បំពេញតួនាទី ក្នុងដំណើរ វិវឌ្ព្បន៍ កសិកម្ម អភិរក្សតាមគោលការណ៍ កសិករ អេកូឡូស៊ី ដែលគម្រោង នេះមានរយៈពេល 3 ឆ្នាំ 2018 2021 ត្រូវប្រើប្រាស់ថវិកា សរុបចំនួន 195,000 ដុល្លា ដែលបានមកពីជំនួយ ឥតសំណង របស់ ទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឈន៍ អន្តរជាតិ USAID និងទីភ្នាក់ងារ ស្វីស សម្រាប់ ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ SDC។ យោងតាមហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គម្រោងស្ដីពី ការផ្ដល់សេវាបច្ចេកទេស កសិកម្មអភិរក្ស ដោយមានការបង់ថ្លៃសេវាកម្ម CASF មានគោលបំណង ពង្រឹងសមត្ថភាព សេវាករ គ្រឿងយន្តកសិកម្ម ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម កសិករ អ្នកអនុវត្តបច្ចេកទេស នឹងភ្នែកឯកជនឲ្យយល់ នឹងទទួលយក ប្រព័ន្ធផលិតកម្មដំណាំ បច្ចេកទេស កសិកម្មអភិរក្ស។

បង្កើតបណ្ដាញ នៃបណ្ដូរ នៃវិនិយោគិន អ្នកចែកចាយបន្ត សម្ភារៈហ្នឹងធាតុចូល កសិកម្ម សេវាករ និងកសិករដើម្បី ជំរុញការផ្សព្វផ្សាយ បច្ចេកទេសកសិកម្មអភិរក្ស។ បង្កើតបរិយាកាស អាជីវកម្មសមស្រប ដើម្បីជំរុញឲ្យវិនិយោគិន សេវាករ កសិករ ដឹងភ្នែកឯកជន ចូលរួមផ្លាស់ប្ដូរ ការដាំដុះតាមទម្លាប់ ដែលមានការភ្ជួររាស់ដី មកអនុវត្តបច្ចេកទេស កសិកម្មអភិរក្ស។ ឯកឧត្តមបានបញ្ជាក់ទៀតថា សកម្មភាពសំខាន់ៗ របស់គម្រោងរួមមាន ការពង្រីក សមត្ថភាពបច្ចេកទេស ដល់សេវាករ លើការប្រើប្រាស់គ្រឿងយន្ត កសិកម្ម។ ការបង្កើតក្រុម កសិករ ផលិតគ្រាប់ពូជដំណាំ គម្របដីដោយផ្សារភ្ជាប់ ជាមួយក្រុមហ៊ុនឯកជន។

ការបំពាក់បំប៉នចំណេះដឹង ដល់កសិករ លើគោលការណ៍អនុវត្ត បច្ចេកទេសកសិកម្មអភិរក្ស។ ការបង្កើតជាបណ្ដាញ នៃបណ្ដុំតួអង្ក សំខាន់ៗរួមមាន សេវាករ កសិករ អ្នកចែកចាយធាត ចូលកសិកម្ម ក្រុមកសិករ ក្រុមហ៊ុន មន្ត្រីបច្ចេកទេសរួមគ្នា ដើម្បីផ្សព្វផ្សាយ បច្ចេកទេសធ្វើការបង្ហាញពី ប្រសិទ្ធិភាព ដឹងប្រសិទ្ធផល នៃប្រព័ន្ធផលិតកម្ម កសិកម្ម អភិរក្ស។ ការបណ្ដុះបណ្ដាលនិស្សិត ឱ្យក្លាយជាអ្នកជំនាញ កសិកម្មវ័យក្មេង មានសមត្ថភាពគ្រប់គ្រាន់ ទាំងចំណេះដឹង បច្ចេកទេស និងការអនុវត្តផ្ទាល់ ព្រមទាំងជំនាញ ទន់ ដែលពួកគេអាច ជាភ្នាក់ងារ ផ្សព្វផ្សាយកសិកម្ម អភិរក្ស និងសេវាករ នៅតាមសហគមន៍ នាពេលខាងមុខ។ ការលើកកម្ពស់ ការស្វែង យល់ ការចែករំលែកនូវ ចំណេះដឹង បទពិសោធន៍ ការគ្រប់គ្រងចំណេះដឹង ការចងក្រងឯកសារ ការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយនិងវាយតម្លៃ ពីប្រសិទ្ធភាព នៃការ ផ្សាភ្ជាប់ ជាមួយផ្នែកឯកជន។

សូមបញ្ជាក់ថា គម្រោងស្ដីពី ការផ្ដល់បច្ចេកទេស កសិកម្មអភិរក្ស ដោយមានការបង់ថ្លៃ សេវាកម្ម(CASF) ត្រូវបានផ្ដួចផ្ដើម បង្កើតឡើងក្នុងឆ្នាំ 2018 ក្រោមកិច្ចសហការ រវាងមជ្ឈមណ្ឌល សេវាតាម កសិកម្មអភិរក្ស CASF ជាមួយនាយកដ្ឋាន គ្រប់គ្រងធនធានទឹកដី កសិកម្ម និងនាយកដ្ឋាន វិស្វកម្ម កសិកម្ម មជ្ឈមណ្ឌល (សុីសេន) សាកលវិទ្យាល័យ Kamsas state univerSity និងអង្គការ ស្វីស ខនថាក់៕ ប្រភព វិទ្យុជសតិ កម្ពុជា