អូស្ត្រាលី បន្តជួយគាំទ្រវិស័យកសិកម្មនៅកម្ពុជា ឱ្យសម្រេចបានគោលដៅនាំចេញអង្ករ


សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ការប្រែក្លាយ ខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យកាន់តែមាន ភាពធន់ បរិយាប័ន្ធ និងនិរន្តរភាព” ។
សេចក្តីប្រកាសរួមរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាផ្សាយថ្ថៃទី១០កញ្ញានេះបញ្ជាក់ថាវេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ ត្រូវបានបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិ កម្ម រុក្ខាប្រ មា ញ់ និងនេ សាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋម ន្រ្តី ក្រ សួ ង ឧស្សាហ ក ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា នុ វត្ត ន៍ និង ឯកឧត្តម ដេរិក យីប ឯកអ គ្គ រដ្ឋ ទូ ត អូស្ត្រាលី ប្រចាំនៅកម្ពុជា និងបិទក្រោមអធិបតីភា ពដ៏ខ្ពង់ ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជា ណា ចក្រកម្ពុជា។
វេទិកានេះ ក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាថ្នាក់ដឹកនាំនៃស្ថាប័នក្នុងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អ្នកនាំចេញ អតិថិជនអ្នកនាំចូលអន្តរជាតិ និង សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ចំនួន ៤០០នាក់។
សេចក្ដីប្រកាសរួមដកស្រង់សម្តីលោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានលើ ក ឡើងថា “គោលបំណងមួយក្នុងចំណោមគោលបំណងចម្បងរបស់វេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ គឺដើម្បីពង្រឹង និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ អង្ករកម្ពុជាឱ្យឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលបរិយាកាស និងនិន្នាការពិភពលោកលើ កា រ ធ្វើឱ្យប្រសើរឡើង នូវបរិដ្ឋាន ការទទួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ ដែលជាការកម្រិត និងលក្ខខណ្ឌត ម្រូវ រប ស់ ទីផ្សារអន្តរជាតិ សម្រាប់ការនាំចេញអង្ករដែលចាប់ផ្តើមអនុវត្តសម្រាប់ទីផ្សារសហគមន៍អឺរ៉ុបពីដើមឆ្នាំ២០ ២៦ តទៅ”។

អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង