ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអញ្ជើញចុះពន្យល់ណែនាំអំពីការជ្រើសរើងពូជស្រូវ និងការចងក្រងជាសហគមន៍ទំនើប ដល់ប្រជាកសិកររស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលស្រុកមោងឫស្សី និងអាជ្ញាធរឃុំជាច្រើនរូបទៀត។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា៖ ដើម្បីឱ្យទិន្នផលស្រូវទទួលបានផលខ្ពស់ ប្រជាកសិករធ្វើម៉េចកាត់បន្ថយថ្លៃដើម ថ្លៃជី ថ្លៃថ្នាំ ដោយយកការជ្រើសរើសពូជស្រូវ ការប្រើប្រាស់ជី ថ្នាំយកគិតចុងក្រោយបានជារូបមន្តធ្វើស្រែមួយ និងរៀបចំជួយធ្វើជាសហគមន៍ ហើយបើអ្នកយល់ថាធ្វើស្រែខ្លួនឯងធ្វើបានល្អ ចង់ធ្វើខ្លួនឯងបន្តទៀតក៏ធ្វើទៅ ដោយក្រសួងព្យាយាមជួយបច្ចេកទេស ព្យាយាមជួយតម្លៃ ដែលជាការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដោយពិនិត្យមើលរោងម៉ាស៊ីនណា ដែលនៅជិតមានលទ្ធភាពទទួលទិញបាន ដោយធ្វើការទាក់ទងរោងម៉ាស៊ីននោះ ធ្វើយ៉ាងណាឱ្យថ្លៃដើមទាបមានរូបមន្តធ្វើ ប៉ុន្តែត្រូវចូលគ្នាជាសហគមន៍ទំនើប ក្នុងនោះដែរក្រសួងរកលុយកម្ចីមកធ្វើដោយអត្រាការប្រាក់ទាប ដើម្បីមកធ្វើស្រែទំហំធំចំណាយអស់តិច ពេលលក់បានស្រូវទៅវិញស្រូវហ្នឹងមានអ្នកទិញ ហើយសហគមន៍បើធ្វើស្រូវអីបានល្អយើងធ្វើគិតជាមួយគ្នា ដោយធ្វើការជ្រើសរើសពូជស្រូវ ឱ្យត្រូវនឹងទីផ្សារ ក្នុងការទទួលបាននូវប្រាក់ចំណេញកសាងសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើងថែមទៀត ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិមានឱ្យការរីកចម្រើនជឿនលឿនថែមទៀត។ ក្នុងនោះដែរ ឯកឧត្តមបានប្រសាសន៍ណែនាំដល់ប្រជាកសិករ ដែលរស់ឃុំព្រៃតូចទាំងអស់
បន្ទាប់ពីការប្រមូលផលស្រូវរួចហើយ សូមបងប្អូនធ្វើការចិញ្ចឹមសត្វដាំដំណាំរួមផ្សំ ដើម្បីជួយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងឱ្យមានជីវភាពធូធាមួយកំរិតថែមទៀត៕ រូបភាព និងអត្ថបទៈ នៅ សុខរ័ត្ន