គេសង្កេតឃើញមានប្រជាពលរដ្ឋភាគច្រើនក្នុងខេត្តបាត់ដំបង បានយកទារក និង កុមារ ទៅចាក់ថ្នាំបង្កាជម្ងឺទាំង ៦មុខ នៅតាមមណ្ឌលសុខភាព ដើម្បីបង្ការជម្ងឺឆ្លងផ្សេងៗ ។ តែក៏មានឪពុកម្ដាយ មួយចំនួន មិនទាន់បានយកកូន ទៅចាក់ថ្នាំបង្ការនៅឡើយទេ ដោយសារពួកគាត់មិនទាន់យល់ដឹង និង ណាមួយកត្តាជីវភាព ដែលបណ្ដាលឲ្យកូនៗរបស់គាត់មិនបានទទួលបានថ្នាំបង្កាបានត្រឹមត្រូវ។
អ្នកនាងសុវណ្ណឡាង កំពុងអង្គុយមើលកូន មានអាយុ២៥ឆ្នាំ រស់នៅ ឃុំ ភ្នំសំពៅ បានប្រាប់ថាៈ ការចាក់បង្ការចំពោះទារកនឹងកុមារជារឿងសំខាន់ ហើយឪពុកម្ដាយបានយល់ដឹងភាគច្រើន ពេលណាដល់ការកំណត់ចាក់ថ្នាំគឺគាត់តែងតែយកកូនទៅមិនដែលខាននោះឡើយ ។
ចំនែកឯ កញ្ញាស្រីនិត បាននិយាយាថាៈ ដោយសារមានការផ្សាព្វផ្សាយពីលោកគ្រូ អ្នកគ្រូពេទ្យ ប្រជាពលរដ្ឋមានការយល់ដឹងច្រើន ក្នុងការយកកូនរបស់ពួកគាត់ទៅចាក់ថ្នាំបង្ការ ។ កញ្ញា សូម សំណូមពរដល់ ឪពុកម្ដាយទាំងអស់ដែលមានកូនតូចៗទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីជម្ងឺឆ្លងផ្សេងៗដែលអាចកើតមានឡើង ។
បញ្ហានេះលោកស្រី ម្លិះ គីម បេង ប្រធានមណ្ឌលសុខភាពវត្តគរបានមានប្រសាសន៏ថា៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពីការនាំកូនៗគាត់ទៅចាក់ថ្នាំបង្កាជម្ងឺឆ្លង់នានា ។ ចំពោះមណ្ឌលសុខភាពវត្តគរ មានទទួលចាក់ថ្នាំបង្ការហូតដល់ 11 មុខ ទៅតាមអាយុកុមារ ។
ការចាក់ថ្នាំបង្ការជម្ងឺទាំង៦មុខ មានសារៈសំខាន់ សម្រាប់កុមារនឹងទារក ដែលឪពុកម្ដាយ ឬអាណាព្យាបាលត្រូវយកចិត្តដាក់ ដើម្បីជៀសផុតពីជម្ងឺរលាក់ស្រោមខួរ ជម្ងឺរបេង ជម្ងឺថ្លើម ជម្ងឺស្វិតដៃជើង ជម្ងឺរលាក់សួត និង កញ្ជ្រឹលជាដើម ។ នៅតាមមណ្ឌលសុខភាពនានា ត្រូវជំរុញការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋបានយល់ដឹង និងយកកូនៗពួកគាត់មកទទួលការចាក់បង្ការទាំង៦មុខនោះ ។
Link: https://www.facebook.com/fm92.70/videos/1326401487547836/?t=1
បទយកការណ៍៖ លោក ឈឿន ថៃកឿ