រដ្ឋបាលខេត្តបាត់ដំបងប្រគល់រថយន្តគិនលានសង្គ្រោះនិងឧបករណ៍សម្រាប់ពន្លត់អគ្គីភ័យដល់អង្គភាព៤ក្នុងខេត្ត

ឧបករណ៍ពន្លត់អគ្គីភ័យនិងរថយន្តគិលានសង្គ្រោះ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ប្រគល់ជូនដល់អ្គភាព សំខាន់បួនក្នុងខេត្តដើម្បីយកទៅប្រើប្រាស់ដើម្បីពង្រឹងដល់ការដឹកជញ្ជូនសង្គ្រោះបឋមក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៣។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងដែល បានអញ្ជើញប្រគល់ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ រថយន្តគិលានសង្រ្គោះជូនដល់អង្គភាពចំនួនបួន ផ្ទាល់តែម្តងនៅអាគារ រដ្ឋបាល ខេត្តបាត់ដំបង ។

អង្គភាពទាំងបួនដែលទទួលបានរថយន្តគិលានសង្គ្រោះនិងសម្ភារៈពន្លត់ អគ្គីភ័យខាងលើនេះមានអង្គភាព ស្នងការនគបាលខេត្ត អង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និង មណ្ឌលបន្សាបគ្រឿងញៀន កែ ស៊ីនួន ។

  

រដ្ឋបាលខេត្តបញ្ជក់ថា ការផ្តល់រថយន្តនិងឧបករណ៍ខាងលើនេះគឺដើម្បីពង្រឹងដល់ការដឹកជញ្ជូនសង្រ្គោះបឋមក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឱ្យកាន់តែមានភាពល្អប្រសើរជាងមុនបានមួយកម្រិតទៀត ៕