កាលពីព្រឹក ថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០២០ ពិធីដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល ស្រុកបវេល ក្រោមអធិបតីភាព ឯកឧត្តម ស៊ូអារ៉ាហ្វាត់ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តមអភិបាលខេត្តបាត់ដំបង និង ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងស្រុក លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សមាជិកក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ៧៦៨នាក់ ។
លោក នូ ប៊ុនយ៉ាង អភិបាល នៃគណៈអភិបាលស្រុកបវេល បានធ្វើរបាយការណ៍សង្ខេប ពីការអភិវឌ្ឍន៍ទូទាំងស្រុក និង ដោះស្រាយបញ្ហានានាដូចជាការជួយ សង្គ្រោះក្នុងគ្រោះមហន្ដរាយផ្សេងៗផងដែរ។
បន្ទាប់ពីរបាយការណ៍សង្ខេប របស់ លោកអភិបាល ស្រុកបវេលរួចហើយនោះ លោក ថង ឈិនសុភា នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃសាលាខេត្តបាត់ដំបង បានអានសេចក្ដីសម្រេចស្ដីពី ការធ្វើសមាហរណកម្មបុគ្គលិក និង ការរៀបចំមុខតំណែងគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកបវេល នៃខេត្តបាត់ដំបង ។
នៅក្នុងឪកាសនោះ ឯឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ៖បានមានមតិផ្ដាំផ្ងើទៅមន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ ទាំងអស់ ថា៖ ការផ្ទេមន្ដ្រីរាជការទាំងអស់ទូទាំងប្រទេសប្រមាណ 6000 នាក់ នេះ គឺជាការធ្វើសមាហរណកម្ម លោកគ្រូអ្នកគ្រូមកនៅថ្នាក់ស្រុកគ្រប់គ្រងនេះមិនមែន មានន័យថា ការផ្ទេរក្របខ័ណ្ឌគ្រូមកក្រសួងមហាផ្ទៃនោះទេ កុំមានការយល់ច្រឡំ ។
ការរៀបចំការផ្ទេនេះ មានន័យថា៖ រដ្ឋបាលត្រូវបានចែកចេញជាពីរ គឺរដ្ឋបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មិនមែនការផ្ទេមកក្រសួងមហាផ្ទៃទេ តែផ្ទេរមករចនាសម្ព័ន្ធរដ្ឋបាលស្រុក ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រង។ ចំណែកឯ ក្រសួងមហាផ្ទៃមានតួនាទី សម្រួបសម្រូល លើកំណែទម្រង់នេះ ក្នុងនាម គជអប មានសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធាន។
ការផ្ទេរនេះមានការដឹកនាំដោយផ្ទាល់នៅរដ្ឋបាលថ្នាក់ស្រុកព្រមទាំងការិយាល័យទាំងអស់ ដោយសម្រួល ការងារឲ្យមានប្រសិទ្ធភាព និង មានភាពងាយស្រួលជាងមុនក្នុងការសម្រេចលើសំណើរផ្សេងៗ ដូចការសាងសង់អាគារសិក្សា និងការផ្ទេរបុគ្គលិក ជាដើម។
ឯកឧត្តមបន្ដថាៈការិយាល័យបុគ្គលិកត្រូវរៀបចំទៅតាមច្បាប់ដែលបានកំណត់ ហើយការផ្ដល់សេវាច្រកចេញចូលតែមួយវិញ មន្ដ្រីជួរមុខមន្ដ្រីជួរក្រោយនៅដដែល មិនអនុញាតឲ្យមានការផ្លាស់ប្ដូរនោះទេ ត្រូវរក្សាទុកសិន ហើយរង់ចាំទទួល សេចក្ដីណែនាំថ្មីមកដល់ ។
ពិធីប្រកាសដាក់ឲ្យដំណើរការនៅរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកបវេលនេះ បានដំណើរការទៅដោយរលូនទៅតាមកម្មវីធីដែលបានគ្រោងទុក ។
អត្ថបទ៖ ឈឿន ថៃកឿ