ការ​អោយ​តម្លៃ​ការងារ​ភរិយា​

​មិន​ថា​ស្ត្រី​ឬ​បុរស​នោះ​ទេ គ្រប់​គ្នា​សុទ្ធតែ​មាន តម្លៃ និង​សិទ្ធិ​អំណាច​ដូចគ្នា​។ ក្រឡេក​ទៅ​មើល​ក្នុង​រង្វង់​គ្រួសារ​វិញ ការ​អោយ​តម្លៃ​ភរិយា​តាមរយះ ការងារ​ផ្ទះ ឬ​ការងារ​ក្រៅ​ផ្ទះ គឺជា​ការផ្តល់់​អំនាច​ដ៏​ល្អ​បំផុត សម្រាប់​ស្ត្រី ដែល​ធ្វើអោយ​ស្ត្រី​ក្លាយជា​មនុស្ស​ម្នាក់​មាន​តម្លៃ​យ៉ាងខ្លាំង​ក្នុង​គ្រួសារ​។
​អ្នកនាង លីន ជា​មេផ្ទះ​មួយរូប​ដែល​ស្វាមី​អ្នកនាង​អោយ​តម្លៃ​អ្នកនាង​ជាខ្លាំង​ទោះបី​អ្នកនាង​មិន​មាន​ការងារ​ជាក់លាក់​ណាមួយ​ក៏ដោយ តែ​យ៉ាងណា​ពេលខ្លះ​អ្នកនាង ឈ្លៀត​រក​ប្រាក់​ចំណូល​ខ្លះ​ដែរ ព្រោះ​វា​សប្បាយចិត្ត​ពេល​ខ្លួន​មាន​ប្រាក់​ចំណូល​ខ្លួនឯង ទោះ​តិច​ឬ​ច្រើន​ក៏ដោយ ទោះ​ស្វាមី​មិន​អោយ​រក​ក៏ដោយ​។​

​ចំណែក​លោក សំណាង ជា​ស្វាមី​មួយរូប និង​ជា​ឳ​ពុក​មួយរូប​បាន​លើកឡើង​ថា លោក​បាន​ចាត់ទុក​ប្រពន្ធ​ជា​នារី​ដ៏​អស្ចារ្យ​ម្នាក់ ព្រោះ​គាត់​អាច​រក​ប្រាក់ចំណូល​ចូល​គ្រួសា​ហើយ អាច​ធ្វើ​ការងារ​ផ្ទះ​បាន​ថែម​ទៀត​។

​រី៎ឯ​លោក សីហា ក៏​ជា​ស្វាមី​១​រូប​ដែរ បាន​លើកឡើង​ថា តាមពិត​ទៅ​ប្រពន្ធ​ដែល​ធ្វើ​ការងារ​ផ្ទះ​ពិតជា​នឿយហត់ និង​ពិបាក​ជាង​ស្វាមី​ដែល​ធ្វើការ​រក​ប្រាក់ចំណូល​ខាងក្រៅ​ថែមទៀត ហើយ​មាន​ពេល​សប្បាយ​ច្រើនជាង​ប្រពន្ធ​ទៀត​ផង​។​

​ការងារ​អ្វី​គឺ​សុទ្ធតែ​មាន​តម្លៃ​ទាំងអស ទោះ​ការងារ​មាន ឬ​គ្នាន​ប្រាក់ចំណូល​ក៏ដោយ អ្វី​ដែល​សំខាន់​គឺ ការ​អោយ​តម្លៃ​គ្នា​។ ការ​អោយ​តម្លៃ​គ្នា​តាមរយះ​ការងារ​រៀងៗ​ខ្លួន​គឺជា​ការបង្កើត​សុភមង្គល់​គ្រួសារ និង​ជួយ​កាត់បន្ថយ​ការកើតមាន​អំពើរ​ហិងស្សា​ក្នុង​គ្រួសារ​ថែមទៀត​ផង​។