អាជ្ញាធរជាតិអប្សរា និងភាគីអាល្លឺម៉ង់ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទ

ឯកឧត្តម ហង់ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិ អប្សរា ជាមួយភាគីអាល្លឺម៉ង់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ ភឿងសកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ។
វិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា(MOU) នាពេលនេះ គឺក្នុងគោលបំណង ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន ប្រវត្តិសាស្រ្តផ្សេងទៀត ដែលឋិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា៕ ប្រភព APP