អាជ្ញាធរជាតិអប្សរា រៀបចំជួសជុល ពង្រឹងខឿនរួត បាកាណ ប្រាសាទអង្គរវត្ត

Mot Voyho, [27.08.21 09:53]

ក្រុមការងារ នៃនាយកដ្ឋាន អភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិ អប្សរា បានចាប់ផ្ដើម អនុវត្ត គម្រោងជួសជុល ពង្រឹងខឿនរួត បាកាណ របស់ប្រាសាទបុរាណ អង្គរ។

លោកម៉ៅសុខនី ប្រធានគម្រោង ជួសជុល នៃនាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានមានប្រសាសន៍ឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗនេះថា គម្រោងនេះ នឹងចាប់អនុវត្ត រយៈពេល ៥ ឆ្នាំ ក្នុងគោលបំណង ដើម្បីពង្រឹង ខឿនរួត បាកាណ ឱ្យរឹងមាំឡើង វិញ ក្រោយពីពិនិត្យឃើញ ស្ថានភាពថ្ម មានការបាក់បែកធ្លាក់និងញែកចេញពីគ្នា។ លោកបានបញ្ជាក់ទៀតថា យើងកំពុងសិក្សា ចែកភិនភាគថ្ម ក្នុងនោះវាមានថ្ម ដំបូល ថ្មហើយជាង ចែកវាឲ្យ ដាច់ ងាយស្រួលដល់យើង រៀបចំឡើងវិញ។ តាមការបញ្ជាក់ ពីប្រធានគម្រោង ស្ថានភាពខឿនរួត បាកាណ នៃប្រាសាទអង្គរវត្តនេះ មានការហែកញែក ខ្លះបម្រុងធ្លាក់ ហើយក្រុមការងារ និងរៀបចំរុញថ្ម ទាំងនោះឱ្យទៅ ទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿន ឲ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោកម៉ៅសុខនី បានបញ្ជាក់

ទៀតថា ទោះបីគម្រោង ជួសជុលនេះ យូក៏ដោយ ក៏មិនប៉ះពាល់ដល់ ការចូលទស្សនា របស់ភ្ញៀវទេសចរ ដែរ ព្រោះថា ការជួសជុល និងបែងចែកជាជ្រុងៗ និងជាដំណាក់ៗ៕ ប្រភព អាជ្ញាធរជាតិ អប្សរា