ក្រុមវិចិត្រករសូន្យរូប ប្រតិកម្មនិង មន្ទីរធម្មការខេត្តបាត់ដំបង ដែលលើកឡើងថាការឆ្លាក់រូបព្រះពុទ្ធ ត្រាស់ដឹង លើជញ្ជាំងភ្នំសំពៅ ខុសទម្រង់ ទៅជាព្រះពុទ្ធផ្ចាញ់មា

Phy Sok, [10.09.21 11:52]

Edited ក្រុមវិចិត្រករសូន្យរូប ប្រតិកម្មនិង មន្ទីរធម្មការខេត្តបាត់ដំបង ដែលលើកឡើងថាការឆ្លាក់រូបព្រះពុទ្ធ ត្រាស់ដឹង លើជញ្ជាំងភ្នំសំពៅ ខុសទម្រង់ ទៅជាព្រះពុទ្ធផ្ចាញ់មា

អ្នកម៉ៅការនិងវិចិត្រករសូន្យរូប បានអះអាងថាការឆ្លាក់រូបពុទ្ធបដិមា ដ៏ធំសម្បើម លើជញ្ជាំងភ្នំសំពៅ គឺ ត្រឹមត្រូវតាម ពុទ្ធប្រវត្តិ មិនដូចការអះអាងរបស់មន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបងនោះទេ ។

ព្រឹទ្ធាចារ្យ កែ សិន វ័យ៧០ឆ្នាំ ដែលជាអ្នកម៉ៅការឆ្លាក់រូបពុទ្ធដិមាលើជញ្ជាំងភ្នំសំពៅបានអោយដឹងថា ការឆ្លាក់រូបពុទ្ធដិមាលើជញ្ជាំងភ្នំសំពៅ គឺពិតជារូបព្រះពុទ្ធត្រាស់ដឹង ត្រឹមត្រូវតាមពុទ្ធប្រវត្តិ មិនដូចការ លើកឡើងរបស់មន្ទីរធម្មការខេត្តដែលថា ជាព្រះពុទ្ធផ្ចាញ់មានោះទេ ។

ព្រឹទ្ធាចារ្យខាងលើនេះបានលើកឡើងដោយសំអាងលើសៀ

វភៅពុទ្ធប្រវត្តិ និង ការរៀនជំនាញសូន្យ រូបតាំងពីអាយុ១៣ឆ្នាំមក ព្រមទាំងបានបួសជាសង្ឃ និង ឆ្លងកាត់សាលារចនានៅរាជធានីភ្នំពេញ សម័យសង្គមរាស្រ្ត និយមទៀតនោះ។ លោកបានបង្ហាញពីទម្រង់ពុទ្ធបដិមាដែលកំពុងឆ្លាក់លើជញ្ជាំងភ្នំសំពៅបច្ចុប្បន្ននេះ គឺព្រះពុទ្ធគង់ លើបល្លង្គពេជ្យ មានម្កុដកំពូលពេជ្យសេដាញៀន ព្រហស្ថស្តាំ ដាក់ទៅក្រោម ព្រហស្ថ ឆ្វេងតាំង សមាធិ គឺជាទម្រង់ព្រះពុទ្ធត្រាស់ដឹង ពេញលេញ។ លោកបានបញ្ជាក់បន្ថែមថា លោកអនុវត្តន៍ តាម ប្លង់មេ ទាំងអស់ ដែលមានការ អនុញ្ញាតិ ពីរដ្ឋមន្រ្តីពាក់ព័ន្ធជាច្រើនក្រសួង ព្រមទាំងអាជ្ញាធរខេត្ត មន្ទីរជំនាញ និង មានតំណាងក្រសួងធម្មការនិងសាសនាចុះមកពិនិត្យមើលផ្ទាល់ផងដែរ ។

ផ្ទុយពីការអះអាងខាងលើ លោក គុណ សម្បត្តិមន្នីរ័ត្ន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង បានអះអាងថាទម្រង់ពុទ្ធបដិមាខាងលើនេះ គឺជាទម្រង់ព្រះពុទ្ធផ្ចាញ់មានោះទេ ដោយលោក លើកឡើងថា ទម្រង់ខាងលើខុសតែព្រហស្ថស្តាំមួយប៉ុណ្ណោះ គឺព្រះពុទ្ធត្រាស់ដឹង ព្រហស្ថស្តាំ ដាក់ពីលើ ព្រហស្ថឆ្វេង របៀបតាំងសមាធិ ចំណែកទម្រង់ឆ្លាក់បច្ចុប្បន្ន ព្រះហស្ថស្តាំ ដាក់ចុះក្រោម គឺជាព្រះពុទ្ធ ផ្ចាញ់មានោះទេ ។

លោកបានស្នើអោយមានការកែទម្រង់ព្រហស្តស្តាំវិញ ដើម្បីកុំអោយខុសនឹងប្រវត្តិសាស្រ្តទៅថ្ងៃក្រោយ ដែលធ្វើអោយមានការយល់ច្រឡំ ។ លោកប្រធានមន្ទីរបានអោយដឹងថាលោកគ្មានសិទ្ធផ្អាករឺបញ្ឈប់មិនអោយក្រុមជាង សាងសង់នោះទេ គ្រាន់តែជាយោបលប៉ុណ្ណោះ ហើយលោកនឹងត្រៀមធ្វើលិខិតមួយរាយការណ៍ ជូនគណកម្មការ ធិការខេត្ត នាពេលខ្លីខាងមុខ ។

ព្រឹទ្ធាចារ្យកែ សិន បានអះអាងថា ទម្រង់ដែលលោកប្រធានមន្ទីរធម្មការលើកឡើងថាព្រហស្ថស្តាំ ដាក់លើ ព្រហស្ថឆ្វេង របៀបសមាធិ ក៏ជាទម្រង់ព្រះពុទ្ធត្រាស់ដឹងដែរ តែមិនពេញលេញនោះទេ ចំណែក រូបព្រះពុទ្ធ ដែលក្រុមជាងលើឆ្លាក់បច្ចុប្បន្ន ព្រហស្ថស្តាំ ដាក់ចុះក្រោមនោះ គឺព្រះពុទ្ធ ត្រាស់ដឹងពេញលេញ ហើយរូប ទម្រង់នេះ ត្រូវបានជាងយកទៅ គូ គំនូរ រឺ ឆ្លាក់ នៅតាមទីវត្តអារាមនានាផងដែរ។

 

ទោះបីមានការចម្រូងចម្រាស់គ្នាក៏ដោយ ក្រុមអ្នកម៉ៅការ ចម្លាក់រូបខាងលើនេះ និង សប្បុរសជន ដែលឧបត្ថម្ភគាំទ្រ បានអះអាងថានឹងប្រឹងប្រែងបន្តសាងសង់រូបចម្លាក់និងសមិទ្ធផលនានា អោយរួចក្នុងឆ្នាំនេះ ខណៈ ការសាងសង់ត្រូវបានផ្អាកតាំងពី ដើមខែកក្កដា ឆ្នាំ២០២១ ដោយសារ ចូលរួមអនុវត្តន៍វិធានការ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។

 

សូមបញ្ជាក់ថាសំណង់ពុទ្ធបដិមាដ៏ធំ លើជញ្ជាំងភ្នំសំពៅនេះ បានចាប់ផ្តើមកសាងពីដំណាក់កាល ដោយដំណាក់កាលទីមួយ ចាប់ពីឆ្នាំ២០០៣ ដល់ ២០០៩ បញ្ឈប់ទៅវិញដោយឆ្លាក់បានតែព្រះកេស ១ប៉ុណ្ណោះ ដែលឆ្លាក់រូបដោយក្រុមជាងមជ្ឈមណ្ឌលមរតកអង្គរ និង ដំណាក់កាលទីពីរ សាងសង់បន្ត ចាប់ពី ខែសីហាឆ្នាំ២០១៨ ដល់បច្ចុប្បន្ន ដែលមានការឧបត្តម្ភគាំទ្រសាងសង់ដោយ ឧបាសកតាំង ម៉េងហ៊ុន លោកជំទាវឧកញ្ញ៉ា ឌី ប្រឹម និង ឯកឧត្តមសំ តាំងហន ។

ព្រឹទ្ធាចារ្យ កែ សិន និង ជាងសូន្យរូប បានអោយដឹងថាគម្រោងសំណង់ខាងលើនេះ មានចម្លាក់រូប រូបព្រះពុទ្ធរូប និងពុទ្ធប្រវត្តិ ដែលមាន ទ្រង់ប្រសូត្រ ត្រាស់ដឹង និងព្រះអង្គទ្រង់ចូលបរិនិព្វាន ព្រមទាំង សំណង់ ជាច្រើនទៀត មាន សាលាអសនៈដ៏ធំពីមុខ ខឿនក្រាលឥដ្ឋកន្សែង ១៦៣ម៉ែត្រ និង ជណ្តើរឡើង ជាដើម ដែលគម្រោងនេះចំណាយខ្ទង់លានដុល្លារ ៕ អត្ថបទ ភី សុខ