សម្ដេចតេជោ និងថ្លៃងសារគន្លឹះ សំខាន់ៗ ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សា អាស៊ីអាគ្នេយ៍ អាស៊ានប៉ារ៉ា ហ្គេម


សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញផ្តល់កិត្តិយស ដ៏ខ្ពង់ខ្ពស់ថ្លែងសារ គន្លឹះសំខាន់ៗ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ ដើមក្រុមប្រឹក្សា សហព័ន្ធកីឡា អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ជាលើកទី ២ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២។


ថ្លៃងក្រោយកិច្ចប្រជុំ ពិសេសគណៈអចិន្រ្តៃយ៍ CAMSOC កាលពីថ្ងៃទី ២១ ខែមិថុនា កន្លងទៅនេះ។ ឯកឧត្តម វ៉ាត់ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជាអគ្គ លេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ មនុស្សទី ៣២ ឆ្នាំ ២០២៣(CAMSOC) បានមានប្រសាសន៍ថា ដើម្បីសម្របសម្រួល យន្តការ មួយ ក្នុងនាមម្ចាស់ផ្ទះ ស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ គឺធ្វើយ៉ាងណាជំរុញ ឲ្យកម្ពុជា អាចធ្វើបានដោយខ្លួនឯង នឹងទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីសមាជិកទាំងមូលផង។ ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍នេះ និងត្រូវដំណើរការ ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ ដោយថ្ងៃទី ១១ ខែកក្កដា ជាថ្ងៃបើកជាផ្លូវការ នឹងមានការថ្លែងការណ៍ពិសេស ជាគន្លឹះ ពីសម្ដេច តេជោ នាយករដ្ឋមន្ត្រីហ៊ុនសែន ហើយយើងនឹងទទួលបាន អនុសាសន៍ណែនាំគន្លឹះ សំខាន់ៗទាំងអស់នោះ សម្រាប់ប្រទេសអាសុីអាគ្នេយ៍ ទាំងមូល ទាំងសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបាននូវភាពកក់ក្តៅ ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់ នាខែក្រោយនេះ។ ឯកឧត្តម អគ្គលេខាធិការ បានឲ្យដឹងទៀតថា គណៈអចិន្រ្តៃ គណៈកម្មាធិការជាតិ CAMSOC បានរៀបចំកិច្ចប្រជុំ ពិសេសក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោងខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMDOC ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ី អាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធ កីឡាអាស៊ាន ប៉ារ៉ាហ្គេម ដែលកិច្ចប្រជុំទាំងពីរនេះ នឹងត្រូវរៀបចំ បញ្ចូលគ្នា។ កាលពីខែមេសា ឆ្នាំ ២០២២ នៅខេត្តសៀមរាប កម្ពុជាបានរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ ម្ដងរួចហើយ ហើយគម្រោងកិច្ចប្រជុំនេះ ធ្វើឡើងជាលើកទី ២ ដើម្បីអនុម័តចុងក្រោយ នូវប្រភេទកីឡា និងវិញ្ញាសា សម្រាប់ការប្រកួតកីឡា ស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា។ កិច្ចប្រជុំ ត្រៀមរៀបចំ ធ្វើម្ចាស់ផ្ទះលើកទី ២ សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ សម្រាប់ដំណើរការ ដែលម្ចាស់ផ្ទះកម្ពុជា ចង់បាននូវប្រភេទកីឡា វិញ្ញាសា ការកែប្រែធម្មនុញ្ញ ស៊ីហ្គេម ឬបញ្ហាអ្វីផ្សេងៗទៀត ដែលកម្ពុជាគ្រោង នឹងដាក់បញ្ចូល ហើយអនុម័ត នាពេលនេះ។ ដោយសារកម្ពុជា ធ្វើជាប្រធានក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ ហើយកម្ពុជានឹងធ្វើ ឲ្យមានកិត្តិយសទាំងអស់គ្នា រួមទាំងក្តីប្រាថ្នា ដែលសមាជិក អាស៊ានទាំងមូល ស្រុះស្រួលគ្នា ក្នុងការឯកភាពជាឯកច្ឆន្ទ ដោយមិនឲ្យ សមាជិកណាមួយមានបញ្ហា នឹងមិនទទួលស្គាល់ ឮចំនុចណាមួយ ដែលសមាជិកមិនផ្ដល់ ការគាំទ្រមនុស្ស។


ឯកឧត្តមវ៉ាត់ចំរើន បានអះអាងថា សម្រាប់ពិធីបដិសណ្ឋារកិច្ច កម្ពុជានឹងធ្វើឲ្យ ប្រទេសអាសុីអាគ្នេយ៍ ទាំងមូលទទួលស្គាល់ នូបភាពកក់ក្តៅជាទីបំផុត ពីព្រោះកម្ពុជាធ្វើ កន្លងមក ធ្លាប់ទទួលបានជោគជ័យ នឹងទទួលបាន ការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីអាស៊ាន ជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តមបណ្ឌិត ថោងខុន ដែលមានបទពិសោធន៍ ខ្ពស់បានពិនិត្យ យ៉ាងយកចិត្តទុកដាក់ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញ កិច្ចប្រជុំនេះ ដំណើរការដោយ រលូនក្នុងដំណើរ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត ដំបូងនៃការប្រកួត កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ឲ្យទទួលបានជោគជ័យ ក្នុងប្រវត្តិសាស្ត្រផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា