អាស៊ានរួមគ្នា ដើម្បីសន្តិសុខ ប្រកបដោយ សុខដុមរមនា

កិច្ចប្រជុំសាមញ្ញ មន្ត្រីការពារជាតិអាស៊ាន លើកទី ១៦(ADMM-16) បានប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ។ ហើយក្នុងពេលនោះ សេចក្តីប្រកាសរួមមួយ ត្រូវបានអនុម័ត។


នៅក្នុងសេចក្តីប្រកាស ស្ដីពីសាមគ្គីភាព ដើម្បីសន្តិសុខ ប្រកបដោយ សុខដុមរមនា បណ្ដារដ្ឋមន្ត្រីទាំងអស់ បានរំលឹកឡើងវិញថា ការប្រតិបត្តិ តាមគោលការណ៍ និងគោលដៅជាមូលដ្ឋាន ដែលបានកំណត់ ក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍(TAC) មានគោលបំណង លើកកម្ពស់ភាពជាកណ្ដាល និងសាមគ្គីភាព របស់ក្រុមនេះ និងរក្សាសណ្ដាប់ធ្នាប់ ក្នុងតំបន់។


សេចក្តីប្រកាសនេះ បានលើកឡើងអំពី សារៈសំខាន់ នៃការរក្សា នឹងការលើកកម្ពស់ បរិយាកាសអំណោយផល សម្រាប់ការបញ្ចប់ មុនកាលកំណត់ នៃក្រមប្រតិបត្តិ នៅសមុទ្រខាងកើត(COC)ប្រកបដោយ ប្រសិទ្ធភាព និងខ្លឹមសារ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីប្រកាស ស្តីពី ការប្រតិបត្តិ ភាគីនានានៅសមុទ្ទខាងកើត(DOC)ផងដែរ។


រដ្ឋមន្ត្រីទាំងអស់ បានអនុម័ត គំនិតផ្តួចផ្តើមថ្មីនៅក្នុង ADMM ទាក់ទងនិង សហប្រតិបត្តិការរវាងកងកម្លាំងការពារជាតិ អាស៊ាន ក្នុងការគ្រប់គ្រង ជម្ងឺឆ្លងព្រំដែន ការគាំទ្រដល់មន្រ្តីស្ត្រីដែលចូលរួម ក្នុងប្រតិបត្តិការ រក្សាសន្តិភាព ការបង្កើតទំនាក់ទំនង សហប្រតិបត្តិការ រវាងបណ្ឌិតសភាការពារជាតិ និងសន្តិសុខសាយប័ណ្ណជាដើម ក្នុងចំណោម កិច្ចការផ្សេងៗ ទៀតជាដើម៕ ប្រភព AKP