លោកជំទាវ ចមនិម្មល បានបញ្ជាក់ថា កិច្ចប្រជុំកំពូល ធុរកិច្ចកម្ពុជាអាស៊ាន ជាវេទិកាមួយដើម្បី ឆ្លុះបញ្ចាំងពីសមិទ្ធផល នៃសមាហរដ្ឋកម្ម សេដ្ឋកិច្ចអាស៊ាន

លោកជំទាវ ចមនិម្មល បានបញ្ជាក់ថា កិច្ចប្រជុំកំពូល ធុរកិច្ចកម្ពុជាអាស៊ាន ជាវេទិកាមួយដើម្បី ឆ្លុះបញ្ចាំងពីសមិទ្ធផល នៃសមាហរដ្ឋកម្ម សេដ្ឋកិច្ចអាស៊ាននិងដើម្បីស្វែងយល់បន្ថែម អំពីសក្តានុពល ដ៏ធំធេង នៃការតភ្ជាប់ ក្នុងតំបន់


លោកជំទាវ ចម នឹម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូល ធុរកិច្ចកម្ពុជាអាស៊ាន ជាវេទិកាមួយ ដើម្បីឆ្លុះបញ្ចាំង ពីសមិទ្ធផល នៃសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន និងដើម្បីស្វែងយល់បន្ថែម អំពីសក្តានុពល ដ៏ធំធេង នៃការតភ្ជាប់ក្នុងតំបន់។

ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងឱកាស ដែលលោកជំទាវរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថា ក្នុងកម្មវិធី Networking Cockail នៃកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន កម្ពុជា ដែលមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំនៃ ក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជនជាច្រើនរូប គ្នាល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា កម្ពុជាឈរនៅកម្រិត មួយនៃការ លាតត្រដាង នូវកាលានុវត្តភាព ធុរកិច្ចជាច្រើន អាចបានត្រូវប្រើប្រាស់ ដើម្បីមិនត្រឹមតែសម្រាប់ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាថា ការ អភិវឌ្ឍន៍សេដ្ឋកិច្ច ដើរទន្ទឹមគ្នាជាមួយ និងកំណើនប្រកបដោយ ចីរភាព និងបរិយាបន្ន។

គោលដៅសំខាន់ក្នុងការ ពិភាក្សានៅថ្ងៃស្អែក កម្ពុជានឹងមានឱកាស ដើម្បីយល់ដឹងពីការ ប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ក្នុងការបញ្ចេញ សក្តានុពល និងការវិវឌ្ព្បន៍តួនាទីរបស់ខ្លួន ជាច្រកយុទ្ធសាស្ត្រ ទៅកាន់ទីផ្សារ ដ៏ទូលំទូលាយ របស់អាស៊ាន និងទីផ្សារផ្សេងៗទៀត។ លោកជំទាវរដ្ឋមន្ត្រីក៏បាន ជំរុញឱ្យដៃគូ និងភាគីពាក់ព័ន្ធ ទាំងអស់ចូលរួមពិភាក្សា ស៊ីជម្រៅបន្ថែមទៀត លើសសរស្ដម្ភ ដែលជាគន្លឹះ ក្នុងការជំរុញអាស៊ាន ឆ្ពោះទៅអនាគតមួយ ដែលកាត់បន្ថយ គម្លាត ឌីជីថល តាមរយៈ ការពង្រឹងការតភ្ជាប់ ចីរភាព និងការលើកកម្ពស់ ការអភិវឌ្ឍ ព្រមទាំងកំណើត ប្រកបដោយបរិយាប័ន្ន ដែលរាប់បញ្ចូល គ្រប់ភាគីពាក់ព័ន្ធ៕ ប្រភព APP