អាស៊ានផ្ដល់ឋានៈ ដល់ចក្រភពអង់គ្លេស នូវភាពជាដៃគូ នៃកិច្ចសន្ទនា

Mot Voyho, [06.08.21 15:14]

កាលពីថ្ងៃទី 5 ខែសីហាកន្លងទៅនេះ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍(អាស៊ាន) បានផ្ដល់ឲ្យចក្រភពអង់គ្លេស នៅឋានៈជា ផ្លូវការ នៃភាពជាដៃគូ នៃកិច្ច សន្ទនា នៅក្នុងពិធី ដែលរៀបចំឡើងដោយ ក្រសួងការបរទេស ប្រ៊ុយណេ ដែលជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh បានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ ដែលជាលទ្ធផល នៃដំណើរការ ពិគ្រោះយោបល់ នៅខាងក្នុងអាស៊ាន និងរវាងអាស៊ាន និងចក្រភពអង់គ្លេស តាមពីឆ្នាំ 2020 មក ដែលបង្ហាញអំពីទំនាក់ទំនង ខាងក្រៅប្រកបដោយ ភាពវិជ្ជមាន និងបើកចំហ របស់ប្លុកនេះ។

ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីការបរទេសមួយណា បានកោតសរសើរ ចំពោះការប្ដេជ្ញាចិត្ត និងសក្កានុពល របស់ចក្រភពអង់គ្លេស ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដោយរួមទាំង វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ផងដែរ។ អាស៊ានរំឭកថា ជាមួយនឹងឋានៈថ្មី របស់ខ្លួន ចក្រភពអង់គ្លេស នឹងប្រើប្រាស់តួនាទី និងភាពខ្លាំងរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍ សំខាន់នៃទំនាក់ទំនង រវាងអាស៊ាន ចក្រភពអង់គ្លេស ក្នុងការរួមចំណែក ដល់សន្តិភាព សន្តិសុខ ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេសលោក Dominic RAAb បានបញ្ជាក់ថា អាស៊ានមានតួនាទី សំខាន់នៅក្នុងគោលនយោបាយ ទំនាក់ទំនងខាងក្រៅ របស់ចក្រភពអង់គ្លេស។ លោកបានឲ្យដឹងទៀតថា ចក្រភពអង់គ្លេស វាយតម្លៃខ្ពស់ចំពោះ ចំណុចកណ្ដាលរបស់ អាស៊ាននៅក្នុង រចនាសម្ព័ន្ធ តំបន់។ លោកបានរៀបរៀង នូវកត្ដាអាទិភាព នៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងពេលខាងមុខ នេះ ដែលរួមមាន កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការលើកកម្ពស់កំណើន បៃតង និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព។ មន្ត្រីរូបនេះ បាននិយាយថា ចក្រភពអង់គ្លេស មានឆន្ទៈ បង្កើនការងាររួមគ្នា ជាមួយប្លុកនេះ ក្នុងការឆ្លើយតប និងគ្រប់គ្រងការរីករាលដាល នៃជំងឺកូវិត 19
ដើម្បីផ្គត់ផ្គង់ វ៉ាក់សាំង សម្រាប់ អាស៊ាន ដើម្បីជួយប្លុកនេះ បង្កើនសមត្ថភាពរបស់ខ្លួន សម្រាប់ឱសថបង្ការ៕ ប្រភព AKP