សល់តែមួយខែទៀតប៉ុណ្ណោះ ដល់ពេលសភាកម្ពុជា ដឹកនាំប្រជុំ ភាពជាដៃគូ អាស៊ីអឺរ៉ុប

Mot Voyho, [21.09.21 14:59]

សភាកម្ពុជា និងដឹកនាំរៀបចំ កិច្ចប្រជុំភាពជាដៃគូ ស្រុកភាស៊ី អឺរ៉ុប ហៅកាត់ (អាសិប) លើកទី ១១ តាមអនឡាញ ឬហៅថា ប្រព័ន្ធនិម្មិត (Virtual Meeting) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ខាងមុខនេះ មុនកិច្ចប្រជុំកំពូលអាស៊ី ហៅកាត់ (អាសិម) លើកទី ១៣ របស់រាជរដ្ឋាភិបាល ជាងមួយសប្តាហ៍ ក្នុងគោលបំណង បង្កើតកិច្ចទំនាក់ទំនង ផ្នែកការទូត ក៏ដូចជា ជំរុញទំនាក់ទំនង ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងចំណោមប្រទេស ក្នុងតំបន់អាស៊ីអឺរ៉ុប។

តាមការបញ្ជាក់ពីឯកឧត្តម ងួនញ៉ិល អនុប្រធានទីមួយ រដ្ឋសភា និងជាប្រធានគណៈកម្មការ រៀបចំកិច្ចប្រជុំ ភាពជាដៃគូ អាសិបនេះ បានឲ្យដឹងថា ជាដំបូងឡើយ គណប្រតិភូសភា ក្នុងចំនោមប្រទេស ជាសមាជិក គ្រោងជួបប្រជុំគ្នា នៅកម្ពុជាដោយផ្ទាល់ ប៉ុន្តែដោយសារ ការរាតត្បាត នៃជំងឺកូវិត ១៩ នៅមិនទាន់ធូរស្បើយ ក៏លើកទៅជួបប្រជុំគ្នា តាមរយៈ ប្រព័ន្ធអនឡាញវិញ។ កិច្ចប្រជុំតាមរយៈ អនឡាញបែបនេះ គឺជាការរៀបចំ លើកទីមួយហើយ សម្រាប់វេទិកាកិច្ចប្រជុំ ភាពជាដៃគូ សភាអាស៊ីអឺរ៉ុប និងក៏ជាលើកទី ១ ដែរ សម្រាប់សុភាកម្ពុជា ដែលទទួលរៀបចំ កិច្ចប្រជុំ online ហើយមានទ្រង់ទ្រាយ ធំបែបនេះ។ ឯកឧត្តម បណ្ឌិតបានជំរុញ ដល់អនុគណៈកម្មការនានា បន្តធ្វើការងារ តាមមុខសញ្ញារៀងរៀងខ្លួន សំដៅធ្វើយ៉ាងណា ត្រៀម លក្ខណៈ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឲ្យ កិច្ចប្រជុំតាមប្រព័ន្ធ វីដេអូពីចម្ងាយនេះ ប្រព្រឹត្តទៅដោយភាពរលូន។

សូមបញ្ជាក់ថា ASEP គឺជាភ្នែកមួយ របស់កិច្ចប្រជុំ ASEM ដែលត្រូវបានរៀបចំឡើង ជាលើកដំបូង នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ ១៩៩៦ ដែលនៅពេលនោះ មានដៃគូចំនួន ២៦ ប្រទេស ហើយកម្ពុជាបានក្លាយ ជាសមាជិក នៃវេទិកានេះ ក្នុងចំណោម ប្រទេសជាដៃគូ ដែលមកដល់បច្ចុប្បន្ននេះ មានចំនួន ៥៣ ប្រទេស ក្នុងគោលបំណង រៀបចំវេទិកាមួយ សម្រាប់បង្កើន កិច្ចទំនាក់ទំនង ការផ្លាស់ប្ដូរបទពិសោធន៍ ការលើកកម្ពស់ ការយោគយល់គ្នា ទៅវិញទៅមក ការជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ក្នុងចំនោមប្រជាជន និងបណ្ដាប្រទេសនានា ក្នុងតំបន់ អាស៊ីអឺរ៉ុប៕ ប្រភព វិទ្យុជាតិ កម្ពុជា