កម្ពុជា នៅតែបន្ត ខិតខំ រៀបចំកិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប លើកទី ១៣ ទោះបីក្នុងបរិបទ កូរវិត ១៩ក៏គាត់ដោយ

Mot Voyho, [26.08.21 11:05]

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំ រៀបចំកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប លើកទី ១៣ ទៅតាមផែនការ ដែលបានគ្រោងទុក នៅខែវិច្ឆិកាខាងមុខ ទោះបីក្នុងបរិបទ ភូត១៩ក៏ដោយ ដើម្បីផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគទុន ទំនាក់ទំនងប្រជាពលរដ្ឋ និងវប្បធម៌ ក៏ដូចជាសុខសន្តិភាព ក្នុងតំបន់ និងសកលលោក។

លោកហេងសុផល អគ្គនាយករង នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេស បានមានប្រសាសន៍ កាលពីពេលកន្លងទៅថ្មីៗនេះថា កិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប លើកទី ១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទោះបីពិភពលោក ជួបនូវវិបត្តិ ជំងឺកូវិត ១៩ ក្តី ក៏កម្ពុជា ខិតខំប្រឹងប្រែង រៀបចំកិច្ចប្រជុំ នេះ ដោយធ្វើឡើងតាមប្រព័ន្ធវីដេអូ។ លោកបានឲ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមការងារពាក់ព័ន្ធ គ្រប់ ផ្នែក បានដំណើរការ អនុវត្តកិច្ចការងារ ទៅតាមជំនាញរៀងៗខ្លួន ដើម្បីឆ្ពោះទៅ រៀបចំកិច្ចប្រជុំ នេះ ឲ្យទទួលបានជោគជ័យ ជាមោទនភាពជាតិ និងការទាញយក ផលប្រយោជន៍ជូនជាតិ តាមរយៈកិច្ចប្រជុំ កំពូលនេះឱ្យបានច្រើន។ ការចូលរួមពីបណ្ដាប្រទេស នៅលើពិភពលោក ក្នុងកិច្ចប្រជុំ ASEM វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ទាំង ផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដែលផ្ដល់ឱកាសដល់កម្ពុជា និងប្រទេសជាដៃគូ ដទៃទៀត បានបង្កើន ទំនាក់ទំនងជាមួយគ្នា។ កិច្ចប្រជុំឆ្នាំ នេះ បានផ្ដោតសំខាន់ ជ្រើសរើសប្រធានបទ ពហុភាគីនិយម ក្នុងកំណើននៅរួម ជាមូលបទខ្លីមួយ ដែលមានសារសំខាន់គ្រប់គ្រាន់ កិច្ចសហប្រតិបត្តិការនិងគ្នា នៅក្នុងតំបន់ ជាពហុភាគី រវាងអាស៊ី និងអឺរ៉ុប រួមគ្នាធ្វើយ៉ាងណា ឱ្យកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ាំងអស់ នោះមានការអភិវឌ្ឍ ទាំងអស់រួមគ្នា។ កម្ពុជាយើងអាច រៀបចំកិច្ចប្រជុំ ASEM នេះបានយើង ចាត់ថាជាជោគជ័យមួយ ក្នុងកិច្ចការទំនាក់ទំនង អន្តរជាតិ ក្នុងផ្នែកពហុភាគី ហើយ ASEM នេះបានយើងចាត់ទុកថា ជាជោគជ័យមួយ ក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ ក្នុងផ្នែកពហុភាគី ហើយ ASEM គឺជាតំណាងកិច្ចប្រជុំ រវាងបណ្ដាប្រទេសអាស៊ី និងអឺរ៉ុប ដូច្នេះទំនាក់ទំនង រវាងទ្វីប ដែលថាឲ្យធ្វើ កិច្ច សហប្រតិបត្តិការគ្នា រួមប្រជុំ នៅកិច្ចប្រជុំកំពូល នេះឡើងដើម្បី ផ្ដោតទៅលើ កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឈន៍ អញ្ចឹងវាមានសារៈប្រយោជន៍ណាស់ សម្រាប់កម្ពុជាយើងនេះ ដែលយើងមានកិត្តិយស បានបណ្ដាលប្រទេស ទាំងអស់ទុកចិត្ត ឲ្យយើងបានរៀបចំ កិច្ចប្រជុំនេះ ឡើង ដូច្នេះវាមាន សារៈសំខាន់សម្រាប់ ប្រទេសយើង ទោះបីជាយើង មានសង្ឃឹមតិចតួច ១% យើងក៏រង់ចាំ ឱ្យមានលក្ខណៈ ការប្រជុំដោយផ្ទាល់។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប លើកទី ១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងធ្វើឡើងនៅថ្ងៃទី ២៥ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ តាមប្រព័ន្ធវីដេអូ ដែលមានប្រទេស នៅទ្វីបអាស៊ី និង អឺរ៉ុប អញ្ជើញចូលរួមជាច្រើន នៅពេលដែលកិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប ជាវេទិកា សន្ទនា ដែលមានគោលដៅ ជំរុញលើកស្ទួយ កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ រវាងប្រទេសអាស៊ី អឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាព ដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះ មានប្រទេសអាស៊ី និងអឺរ៉ុប សរុបទាំងអស់ ៥៣ ប្រទេស បូកជាមួយ លេខាធិការ អាស៊ាន និងសហភាពអឺរ៉ុប៕ ប្រភព វិទ្យុជាតិ កម្ពុជា