ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបាត់ដំបង​៖ ទទូច​ឱ្យ​ម្ចាស់​គម្រោង​សាងសង់​សំណង សុំច្បាប់​ត្រឹមត្រូវ​មុន​សាងសង

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង និង​សុរិយោដី​ខេត្តបាត់ដំបង បាន​អំពាវនាវ ឱ្យ​ម្ចាស់​គម្រោង​សាងសង់​សំណង ពលរដ្ឋ ត្រូវគោរព​ច្បាប់ ដោយ​សុំច្បាប់​សាងសង់​សំណង​ត្រឹមត្រូវ ។ ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុង កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក ថ្ងៃទី ០៩ កក្កដា ឆ្នាំ ២០១៩ ។

លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង និង​សុរិយោដី​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា សូមឱ្យ ម្ចាស់​គម្រោង សាងសង់ , ការសង់​ផ្ទះ ត្រូវសុំ​ច្បាប់​សាងសង់ ត្រឹមត្រូវ ដើម្បី​មន្ត្រី​ជំនាញ​ពិនិត្យ​បទដ្ឋាន​បច្ចេកទេស ជៀង​វាង​បញ្ហា​ប្រឈម​នៅពេល​ក្រោយ ។

លោក​បញ្ជាក់ថា ច្បាប់​សាងសង់​មាន​បី​ប្រភេទ ទី​១ ទំហំ​ក្រោម ៥០០ ម៉ែត្រការ៉េ គឺ​ត្រូវ​សុំច្បាប់​ត្រឹម​ស្រុក​ក្រុង ។ ទី​២ ៖ ទំហំ​ក្រោម ៣០០០ ម៉ែត្រការ៉េ ត្រូវសុំ​ច្បាប់ ដល់ ខេត្ត និង​ទី​៣ ទំហំ​ចាប់ពី ៣០០០ ម៉ែត្រការ៉េ​ឡើង ត្រូវសុំច្បាប់​ដល់​ក្រសួង ។
​បញ្ជាក់បន្ថែម​លើសពីនេះ លោក​ថា បច្ចុប្បន្ននេះ សំណង​សាងសង់​ក្នុង​ខេត្តបាត់ដំបង ក៏មាន​ការរីកចំរើន ដូច្នោះ​មន្ទីរ​មានការ​ត្រួតពិនិត្យ ដល់​សំណង់​សាងសង់​ទាំងអស់ មុននឹង​ធ្វើការ​សាងសង់ ។

អត្ថបទ៖ លោក ញ៉ែម ចាន់