តាមការគ្រោងទុក រដ្ឋបាលខេត្តបាត់ដំបងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ហើយ ដល់មន្រ្តីរាជ ការស៊ីវិលនិង ក្រុមគ្រូពេទ្យ

Phy Sok, [08.08.21 13:02]

មន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង Astrazeneca ជាដូសទី៣ឬដូសជំរុញដល់មន្ត្រីសាធារណៈ ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ត្រីរាជការស៊ីវិល ជួរមុខ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ និងគ្រូបង្រៀន ហើយ កាលពីព្រឹកថ្ងៃទី០៨ខែសីហា ដូចតាមការគ្រោងទុក ។

ដែលដំណើរការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង ក្រោយវត្តមានបើក យុទ្ធនាការ ដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។

ការបើកយុទ្ធនាការ ភ្លាមៗនេះ ក្រោយពីទទួលបានវ៉ាក់សាំង AstraZeneca ចំនួន២០៧៣០ដូស ពីរាជរដ្ឋា ភិបាលកម្ពុជា កាលពីថ្ងៃទី ០៧ខែសីហា ដែល បានដឹកតាមឧទ្ធម្ភាគចក្រមកដល់ខេត្តបាត់ដំបងសម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខ ដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១។ អត្ថបទ ភី សុខ