ឯកឧត្តម អគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា បង្ហាញការចាប់អារម្មណ៍ ខ្ពស់ចំពោះបេសកកម្ម របស់ក្រសួង ពិសេសលើការងារកំណែទម្រង់ មុខងារសាធារណ

ឯកឧត្តម ហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួប សំណេះសំណាលនិងពិភាក្សាការងារ ពីសំណាក់ឯកឧត្តម ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។


ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានសាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងកម្ពុជានិងអូស្ត្រាលី នៅពេលដែលប្រទេសទាំងពីរ បានបន្តរក្សា ទំនាក់ទំនងលើវិស័យចម្បងៗ នៅគ្រប់កម្រិត។ ឯកឧត្តមអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះ បេសកកម្មរបស់ក្រសួង ពិសេសលើការងារ កំណែទម្រង់មុខងារសាធារណៈ។


ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ ពិសាវតានៃកិច្ចការ កែទម្រង់រដ្ឋបាល សាធារណៈ ដែលត្រូវបានចាប់ផ្ដើម អនុវត្តជាផ្លូវការតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ តាមរយៈការបង្កើត ឧត្តមក្រុមប្រឹក្សា កំណែទម្រង់រដ្ឋ។ បន្ទាប់មកកំណែទម្រង់ រដ្ឋបាលសាធារណៈ ត្រូវបានបញ្ចូលជាស្នូល ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ១ ក្នុងឆ្នាំ ២០០៤ ហើយបានបន្តក្លាយជាស្នូល និងគោលដៅយុទ្ធសាស្ត្រ អាទិភាពក្នុងយុទ្ធសាស្ត្រ បញ្ចាកកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ក្រោមការដឹកនាំ របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ លើការងារកំណែទម្រង់ មុខងារសាធារណៈ មានការប្ដេជ្ញាចិត្ត ខឹងខំប្រឹងប្រែង ក្នុងការអនុវត្ត និងការសម្រេចនូវ ចក្ខុវិស័យ របស់សម្ដេចនាយករដ្ឋមន្ត្រី ពិសេសលើគោលនយោបាយ ជាអាទិភាព ការរៀបយន្តការ ថ្នាក់ជាតិសម្រាប់ ការជ្រើសរើស មន្ត្រីរាជការស៊ីវិល ព្រមទាំងផ្ដោតការយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាពមន្ត្រី និងការគិតគូររៀបចំ ប្រព័ន្ធលើកទឹកចិត្ត គាំទ្រផ្អែកលើ សមិទ្ធិកម្ម។ ក្រៅពីនោះ កិច្ចពិភាក្សាបានផ្ដោតបន្ថែម លើការផ្លាស់ប្ដូរ បទពិសោធន៍ការងារ និងស្វែងយល់ពីឱកាសផ្សេងៗ។ ក្នុងទិសដៅឈានឆ្ពោះទៅ រកការពង្រឹងនិងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ៕

ប្រភព APP