ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ៖ អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ត្រៀម​ទទួល​ពលករ​មកពី​ថៃ នាពេលខាងមុខ ខណៈ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​

​នៅ​សាលាក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង​និង​មេបញ្ជាការ​កងទ័ពជើងគោគ និង​អនុប្រធាន​គណ​:​កម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង កូ​វិត​19 ) បាន​អញ្ជើញ ជួបពិភាក្សា ជាមួយ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​តំបន់​ព្រំដែន ពិសេស ច្រកទ្វារ​ព្រំដែន​ប៉ោយ​ប៉ែត ត្រៀម​ទទួល ពលករ​ចំណាកស្រុក មកពី​ប្រទេស​ថៃ នាពេលខាងមុខ នេះ​បើ​តាម​លោក សេក សុខុម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​។​

​ឯកឧត្តម​ថ្លែង​នេះ​សល់​ប្រមាណ​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​គេ​រំពឹងថា​នឹង​មាន​ពលករ​ចំណាកស្រុក ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ច្រើន​ថែម​ទៀត​។​

​នៅលើ​ផេក​ហ្វេស​ប៊ុក​របស់ខ្លួន លោក​សេក សុខុម បញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​៤​មេសា​នេះ ឯកឧត្តម បណ្ឌិត ហ៊ុន​ម៉ា​ណែ​ត បាន ណែនាំ អាជ្ញាធរ ដល់​មន្ត្រី​ថ្នាក់ដឹកនាំ ក្រុមបច្ចេកទេស បំរុង​ជា​ស្រេច រួម​មាន​ទីតាំង​សំចត ត្រៀម អគារ​និង​បន្ទប់ សំរាប់ ទទួល​ពលករ ហើយ គណៈកម្មាការ​ប្រយុទ្ធប្រឆាំង កូ​វិត​19 ថ្នាក់​ខេត្ត បង្ការ ជាស្រេច​រួមទាំង​មន្ត្រី​សុខាភិបាល​ទីតាំង សំរាប់​ត្រួតពិនិត្យ សុខភាព បងប្អូន​ពលករ ត្រឡប់​ទៅ​វិញ ។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់ថា រហូតមកដល់ ពេលនេះ 04/04/2020 ពលករ​ចំណាកស្រុក​ត្រឡប់​ទៅ​វិញ ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ ជាង​22.436​នាក់​ក្នុងនោះ សំរាប់​ខេត្តបន្ទាយមានជ័យ បងប្អូន ពលករ​បាន មកដល់​15000​នាក់ ហើយ​៕
​ភី សុខ​