បិទ​ការប្រកួត កីឡា​វាយ​សី ដណ្តើមពាន​រង្វាន់ ខេត្តបាត់ដំបង ឆ្នាំ​២០១៩

នៅក្នុង​ពី​ធី បិទ​ការប្រកួត កីឡា​វាយ​សី ដណ្តើមពាន​រង្វាន់ ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង នៅ​ទីលាន​ប្រកួត ផ្សា​ទំនើប ភូ​ពុ​យ កាលពី​រសៀល​ថ្ងៃទី ២៦ ខែ ឧសភា នេះ ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អបអរសាទរ ចំពោះ​លទ្ធផល ដោយ​បញ្ជាក់ថា នេះ​ជា​ការវាស់ស្ទង់ រក​អ្នកមាន​សមត្ថភាព​ពិតប្រាកដ ហើយក៏​ជាការ​ចូលរួម ជម្រុញ​អភិ​វ​ឌ្ព្ប​ន៍ វិស័យ​កីឡា​ក្នុង​ខេត្តបាត់ដំបង​យើង ឲ្យ​កាន់​តែមាន​សន្ទុះ ១​កម្រិត​ថែមទៀត ហើយក៏​ជាការ​ត្រៀមខ្លួន ជាមួយ​រាជរដ្ឋាភិបាល ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គែ​ម ព្រមទាំង​បង្កើន​ភាពសប្បាយ​រីករាយ ដល់​យុវជន​ឲ្យ​ដើរចេញ​ឆ្ងាយ ពី​គ្រឿងញៀន​ផងដែរ​។​

សូមបញ្ជាក់ថា កីឡាករ​ចូលរួម​មាន ៣៥ ក្រុម ស្មើ ៧០​នាក់ មកពី ៥​ក្លឹប មាន​ក្លឹប បៃតង​កម្ពុជា ក្លឹប​បាំង ក្លឹប​ន​រា ក្លឹប​ប៉ៃលិន និង​ក្លិប​ប៉ោយប៉ែត ចាប់ផ្តើម​ពីថ្ងៃ​ទី ១៨ ដល់​ថ្ងៃ ទី​៦ ខែឧសភា សម្រេចបាន​លទ្ធផល វាយ​គូរ ចំណាត់ថ្នាក់ លេខ ១ លេខ ២ និង លេខ ៣ បាន​ទៅលើ​ក្រុម​កីឡាករ ក្លឹប​បៃតង​កម្ពុជា ខេត្តបាត់ដំបង វាយ​ទោល បាន​ទៅលើ កីឡាករ​ឈ្មោះ ងួន​រតនៈ វិសុទ្ធ . លេខ ២ បាន​ទៅលើ​កីឡាករ​ឈ្មោះ ប៉ាត ណា​រ៉ា​ន់ ក្លឹប​បៃតង​កម្ពុជា ខេត្តបាត់ដំបង និង លេខ ៣ បាន​ទៅលើ​កី​ឡករ ស៊ីវ ស៊ី​ថង មកពី​ក្លឹប​ប៉ៃលិន​។ ពិធី​នេះ​ត្រូវបាន​បញ្ចប់ ក្រោយពី​គណៈអធិបតី ចែក​រង្វាន់​ជ័យលាភី ដល់​កីឡាករ​រួចមក​។​

​អត្ថបទ៖ លោក ម៉ូត វោយហូ