ខណ:ជំនន់ទឹកភ្លៀងនៅតែបន្ត ឯកឧត្តម ងួន តនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកឯកភ្នំ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំអង្ករចំនួន៥តោន និងសភារៈគ្រឿងបរិភោគ ឧបភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនដល់ជនរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ ។
នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ផងដែរ ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឯកភ្នំ ឧបត្ថម្ភថវិកា ២០០០ ដុល្លា ដល់រដ្ឋបាលស្រុក៉កភ្នំសម្រាប់ទិញសំភារៈផ្សេងៗចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែផងដែរ ។
ក្នុងថ្ងៃនេះដែរឯកឧត្តម ងួន រតន: បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ តាមដងស្ទឹងសង្កែនិងទីកន្លែងរងគ្រោះនានាក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងអន្តរាគមន៍របស់កងកម្លាំងយោធភូមិភាគទី៥ កងកម្លាំងប្រត្តិបត្តិការសឹងរងបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងគណបញ្ជាការឯកភាពរដ្ឋបាលស្រុក គ្រប់គោលដៅទាំងអស់ នៅតាមបណ្តាស្រុកមួយចំនួន រួមមាន ស្រុករុក្ខគិរី ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុបវេល សនិងស្រុកសំឡូត ដែលជួបគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀង ហើយបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានគ្រប់គ្រងសភាពការណ៍គ្រោះមហន្តរាយនោះទៀតផង៕ ដោយ ភី សុខ