ខេត្តបាត់ដំបង មាន​ស្ពានថ្ម​ថ្មី ១ បន្ថែមទៀត ឆ្លងកាត់​ស្ទឹង​សង្កែ

​រដ្ឋបាលខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី ១២ ខែ មករា ឆ្នាំ​២០២០ នេះ បានរៀបចំ ពិធី ក្រុង​ពាលី និង បញ្ចុះបឋមសិលា សាងសង់​ស្ពានបេតុង​ថ្មី ឆ្លងស្ទឹង​សង្កែ លំនាំ​ស្ពានថ្ម​ចាស់ ( ស្ថិតនៅ​ខាងត្បូង​ជាប់ ស្ពានថ្ម​ចាស់ ទល់មុខ​អគារ សាលាខេត្ត​ចាស់​) ដែលមាន​ទំ​ហំ ទទឹង​ប្រវែង ៨ ម៉ែត្រ និង​បណ្តោយ​ប្រវែង ១០០ ម៉ែត្រ។​

​ប្រជាពលរដ្ឋ ក្នុង​ខេត្តបាត់ដំបង បាន​សម្តែង នូវ​ទឹកចិត្ត​សប្បាយរីករាយ អបអរសាទរ នូវ​សមិទ្ធផល​ថ្មី​បំរើ​ឲ្យ​វិស័យ គមនាគមន៍ ដឹកជញ្ជូន និង​ការធ្វើ ចរាចរណ៍ ត​ភ្ជាប់​ប្រទាក់ក្រឡា​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ និង កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ។​

សូមបញ្ជាក់ថា ស្ពានថ្ម​ចាស់ មាន​អាយុកាល ១០៣ ឆ្នាំ​ហើយ​។

អត្ថបទ៖ លោក សាន់ ឈង