ខេត្តបាត់ដំបង​៖ ត្រៀម​មន្ត្រី​ពាក់ព័ន ត្រួតពិនិត្យ​សុខភាព ការធ្វើដំណើរ​ចេញចូល តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ដូង ស្រុក​កំរៀង ដើម្បី​ទប់ស្កាត់​កូ​វិដ​១៩

ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង បាន​បង្កើត​គណៈកម្មកា​រ ចំពោះ​កិច្ច មណ្ឌល​ត្រួតពិនិត្យ សុខភាព​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ដូង ស្ថិតនៅ​ស្រុក​កំរៀង ដែល មាន លោក ហឿង សុគន្ធ អភិ​រង​បាល​ខេត្ត ជា​ប្រធាន​ដឹកនាំ ។​នេះ បើ​យោងតាម​សេចក្តីសម្រេច នា​ថ្ងៃទី ៧ មេសា ឆ្នាំ ២០២០ ។

តាម​សេចក្តីសម្រេច​នេះ មន្ត្រី​ជំនាញ នឹងធ្វើ​ការត្រួតពិនិត្យ រាល់​អ្នកដំណើរ ចេញ​ឬ​ចូល តាម​ច្រកទ្វារ​ព្រំ ដែន​អន្តរជាតិ​ដូង គោលដៅ​ដើម្បី​បង្ការ​ទប់ស្កាត់ ចំពោះ​ការឆ្លង​រីក​រាលដាល ជំងឺឆ្លង​កូ​វិដ​១៩ ដែល​កំពុងតែ​មានការ​ព្រួយបារម្ភ ទូទាំង​សកលលោក ។ ការត្រៀម​នេះ ស្រប​ពេលដែល ពលករ​ខ្មែរ ជាច្រើន​នាក់ នឹង​វិល​មកពី​ប្រទេស​ថៃ ក្នុង​ឱ្យ​កាស​បុណ្យ ឆ្នាំ​ថ្មី​នាពេល​ខាងមុខនេះ ។

ម្យ៉ាងទៀត ចំពោះ​បញ្ហា​ជំងឺឆ្លង​កូ​វិដ ១៩ នេះ ដោយ​ព្រួយបារម្ភ ចំពោះ​ការផ្ទុះ​នៃ​ការឆ្លង​រីក​រាលដាល ខ្លាំង ក្រោយ​បុណ្យចូលឆ្នាំថ្មី​ខាងមុខ ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្អាក ការឈប់​សម្រាក ថ្ងៃបុណ្យ​ចូល​ថ្មី គឺ​មន្ត្រីរាជការ និង​វិស័យ​ឯកជន ធ្វើការ​ធម្មតា ។ ប៉ុន្តែ​តាម​ប្រមុខ​រដ្ឋាភិបាល ថា​នឹង​សង ថ្ងៃ​ឈប់សម្រាក​វិញ នៅពេល​ក្រោយ ។

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក ថ្ងៃទី ០៧ មេសា ឆ្នាំ ២០២០ ករណី​ឆ្លង​សរុប ក្នុងប្រទេស​កម្ពុជា មាន ១១៥ នាក់ ចំណែក អ្នកជា​សះស្បើយ មាន ៥៨​នាក់ ។

​អត្ថបទ៖ ញ៉ែម ចាន់​