អាជ្ញាធរ​ខេត្ត​បាត់ដំបង នាំយក​ថវិកា និង​អង្ករ ប្រគល់ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​បន្ត​នាំ​យក​ថវិកា​ចំនួន ៤,០០០,០០០​រៀល ដែល​ជា​មូលនិធិ​ក្នុង​ការចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូវី​ដ​-១៩ នៅ​ខេត្ត​បាត់ដំបង និង​អង្ករ​ចំនួន ១,៩០០​គី​ឡ​ក្រាម ដែល​បាន​ពី​ការចូលរួម​របស់​សប្បុ​រ​សជន ប្រគល់ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ ដែល​មើលថែ និង​នៅ​ព្យាល​អ្នកជំងឺ កូវី​ដ​-១៩​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​០១ មេសា​នេះ​។​

​ឯកឧត្តម អភិបាល បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​សូម​ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​បន្ថែម​ទៀត ដល់​អ្នកជំងឺ​ដែល​នៅសល់ និង​ជួយ​ផ្សព្វផ្សាយ​អំពី​ការ​ធ្វើ​អនាម័យ ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​ទៀងទាត់ និង​ប្រុងប្រយ័ត្ន ។​

​ខេត្ត​បាត់ដំបង មាន​អ្នកជំងឺ​វីរុស​កូវី​ដ​-១៩ សរុប​ចំនួន​០៨​នាក់ ដែល​មាន​តេស្ត​វិជ្ជមាន តែ​បច្ចុប្បន្ន​នេះ​បាន​ជាសះស្បើយ​ចំនួន​០៣​នា​ក់រួ​មកហើយ​។​ដោយឡែក​អ្នក​ឆ្លង​ជំងឺ​ខូ​វីដ​១៩​ទូទាំង​ប្រទេស​ចំនួន​១០៩​ករណី​៕

@ phy sok
​រូបភាព រដ្ឋបាលខេត្ត​