លោក គឹម សោភ័ណ្ឌ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង នាថ្ងៃទី២៤ខែកក្កដា ២០២០នេះបន្ទាប់ពីលោកស្រីកែវ សុភាព ប្រធានមន្ទីរចាស់ចូលនិវត្តន៍។
ការប្រកាសនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ជំទាវ ភឿង សក្តណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីតាមស្ថាប័ននានាចូលរួមផងដែរ៕