ស្នងការ​នគ​បាល​ខេត្ត​បាត់ដំបង​នឹង​ចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពី​ថ្ងៃ​ទី​០១​ខែ​ឧសភា តទៅ​

ស្នងការ​នគ​បាល​ខេត្ត​បាត់ដំបង ជូន​ដំណឹង​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កើន​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​មន្ត្រីនគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ក៏ដូចជា បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​នៅក្នុង​ខេត្ត​បាត់ដំបង​នឹង​ចាប់ផ្តើម​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២០ ខាងមុខ​នេះ​ហេ​ី​យ ។​

​សូម​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វេី​ចរាចរណ៍​លេ​ី​ដងផ្លូវ​ទាំងអស់ បង្កើន​ការគោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ម៉ឺងម៉ាត់​ទាំងអស់គ្នា ដោយ​ចៀសវាង​ពី​ការ​ល្មើសច្បាប់ ទទួលពិន័យ​ណាមួយ និង​ដើម្បី​ថែរក្សា​នូវ​សុខ​សុវត្ថិភាព អាយុជីវិត ក្នុងការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​ភាពសុខសាន្ត​គ្រប់ៗ​គ្នា សូម​អរគុណ សូមមេត្តា​ជួយ​ស៊ែរ ចែកចាយ និង​ផ្សព្វផ្សាយ​បន្ត​ឲ្យបាន​គ្រប់ៗ​គ្នា​ផង ។​