ខេត្តបាត់ដំបង​និង​រីកចំរើន​ថែមទៀត​ក្រោយ​ចុះ​អនុសារណៈ​ជាមួយ​ខេត្ត​សេដ្ឋកិច្ច​មួយ របស់​ប្រទេស​ជប៉ុន

​  

ខេត្តបាត់ដំបង​ប្រទេស​កម្ពុជា និង ខេត្ត​អិ​ហិ នៃ​ប្រទេស​ជប៉ុន បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​     “ការ​​​​​​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព​នៃ​សហប្រតិបត្តិការ ជាមួយគ្នា “ នា​រសៀល ថ្ងៃទី​១៥ មករា ឆ្នាំ ២០២០ ​នៅ​សាល​មិត្តភាព​បាត់ដំបង​ដា​ណាំង​។​ ការចុះ​អនុស្សារណៈ​នេះ ក្រោម​វត្តមាន​របស់ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង ឯកឧត្តម តូ​គី​ហ៊ី​រ៉ូ ណា​កា​ម៉ូ​រ៉ា អភិបាលខេត្ត​អិ​ហិ​មិ​ប្រទេស​ជប៉ុន ។​

ភាគី​ទាំងពីរ បាន​ព្រមព្រៀង​សហការគ្នា ទៅតាម​លក្ខខណ្ឌ​ខាងក្រោម ដើម្បី​អនុវត្ត​សកម្មភាព និង​គម្រោង​នានា ឈានទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច របស់​ភាគី​ទាំងពីរ តាមរយៈ​ការប្រើប្រាស់​ផលិតផល និង​បច្ចេកវិទ្យា​នានា​ពី​ ខេត្ត​ អិ​ហិ​មិ ។​

១- ភាគី​ទាំងពីរ នឹង​បង្កើត​ចំណងមិត្តភាព​ដោយ​ឈរលើ​គោលការណ៍​ស្មើភាព​ជឿជាក់ និង​គោរព​គ្នា​ទៅវិញទៅមក​
២- ភាគី​ទាំងពីរ យល់ព្រម​សហការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ធនធានមនុស្ស ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​អន្តរ​តំបន់ ដោយ​ឈរលើ​គោលការណ៍​ផ្តល់​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​
៣- ភាគី​ទាំងពីរ នឹង​សហការគ្នា​ជំរុញ​ភាពជឿនលឿន​លើ​វិស័យ​ឧស្សាហកម្ម ដោយ​ផ្តោត​សំខាន់​លើ ឧស្សាហកម្ម​កែច្នៃ​ចំណី អាហារ តាមរយៈ​ការប្រើប្រាស់​ផលិតផល និង​បច្ចេកវិទ្យា​នានា​របស់​ខេត្ត​អិ​ហិ​មិ ។​

៤- ភាគី​ទាំងពីរ នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ រវាង​វិស័យ​ឯកជន ដើម្បី​ជួយ​លើកទឹកចិត្ត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឧស្សាហកម្ម ការផ្លាស់ប្តូរ​ធនធាន​មនុស្ស និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​អិ​ហិ​មិ​។​
៥- ភាគី​ទាំងពីរ នឹង​សហការគ្នា​ធ្វើ​កិច្ចការ​សំដៅ​ពង្រឹង​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​កាលានុវត្តភាព​ពាណិជ្ជក​ម្ម ជំរុញឱ្យមាន​ការផ្លាស់​ប្ដូរ​ទៅវិញទៅមក និង​កសាង​នូវ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ​ថែមទៀត​រវាង​ខេត្តបាត់ដំបង និង​ខេត្ត​អិ​ហិ​មិ ។​

អត្ថបទ៖ ៖ លោក ភី សុខ