​ស្រុក​សង្កែ ខេត្តបាត់ដំបង ទទួលបាន នូវ​អគារសិក្សា​ថ្មី ១ ខ្នង បន្ថែមទៀត នៅ​ដើមឆ្នាំ ២០២០

អគារសិក្សា​ថ្មី ១ ខ្នង​មាន ៤ បន្ទប់ និង​បង្គន់​អនាម័យ ២ បន្ទប់ ធ្វើ​ពី​ថ្ម ក្នុង​បរិវេណ​សាលាបឋមសិក្សា អណ្តូង​ត្រាច ស្ថិតនៅ​ក្នុងភូមិ អណ្តូង​ត្រាច ឃុំ កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែលជា​អំណោយ ដ៏​ថ្លៃថ្លា របស់​សប្បុរសជន នៅ​ប្រទេស​អូស្ត្រាលី លោក ធី​ម តា​បា​កា នាយក​ផ្នែក​លក់​ប្រចាំ​តំបន់ អាស៊ី ប៉ាស៊ីហ្វិក ក្រុមហ៊ុន ណា វី​តាស ( NAVATAS ) , អង្គការ ក្តីសង្ឃឹម នៃ​ថ្នាក់រៀន ,​អង្គការ​សកម្មភាព​កុមារ​ដើម្បី​អភិវឌ្ឍន៍ បានរៀបចំ​ពិធី សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក ​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ ។​

​ពិធី​បាន​ប្រព្រឹត្តិ​ទៅ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ លោកជំទាវ ស៊ុំ ចិន្តា អភិបាលរង​ខេត្ត តំណាង ឯកឧត្តម អភិបាលខេត្ត និង​ មន្ទីរ​អង្គភាព មន្ត្រី​ពាក់ព័ន្ធ ក្នុង​ខេត្ត ស្រុក រដ្ឋបាល​មូលដ្ឋាន ព្រមទាំង​ម្ចាស់ ជំនួយ និង សហសេវិក នៃ​អង្គការ ដៃគូរ​អភិវឌ្ឍន៍ លោក គ្រូ អ្នកគ្រូ បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ ។​

​នៅក្នុង​ពិធី សំណេះសំណាល នាឱកាស​នោះ គណៈអធិបតី និង​ភាគី​ពាក់ព័ន្ធ និង​ម្ចាស់ជំនួយ បាន​សម្តែង នូវ​មនោសញ្ចេតនា ស្វាគមន៍ រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការ​ការលះបង់ នូវ​កម្លាំងកាយ​ចិត្ត និង​ថវិកា ក្នុងការ​ស្ថាបនា ក៏​សាង​នូវ​សមិទ្ធផល នានា​កន្លងមក លើកស្ទួយ​ដល់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដូចជា ការ​ក៏​សាង សាលារៀន មណ្ឌល​សុខភាព ផ្លូវថ្នល់ ..​ល ។ បានរួម​ចំណែក​យ៉ាង​ធំធេង ជាមួយ​រាជរដ្ឋាភិបាល ក្នង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។

​ខ្លឹ​សារសំខាន់ៗ គណៈអធិបតី ក្នុង​ពិធី សំណេះសំណាល ស្នើ​ដល់​រដ្ឋបាល​មូលដ្ឋាន មាតាបិតា​សិស្ស លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់​ជំរុញ​កូនចៅ​មក​រៀនសូត្រ តាមដាន​ការសិក្សា​របស់ កូនៗ សិស្ស​តម្រង់ទិស ឲ្យ​ទទួលបាន​នូវ​ការសិក្សា​ប្រកបដោយ ចំណេះដឹង ចំណេះធ្វើ ជំនា​ញ្ មាន​សីលធម៌​ល្អ ក្លាយជា​

– កូន ល្អ , សិស្ស ល្អ , មិត្ត ល្អ និង ក្លាយជា​ពលរ​ដ្ល្ឋ ដ៏​ល្អ​សម្រាប់ អនាគត របស់ ប្រទេសជាតិ ។​
​រួមគ្នា​ថែរក្សា នូវ​សមិទ្ធផល​ដែល​បាន​ក៏​សាង​កើតឡើង​ហើយ ឲ្យ​បាន​ស្អាត យូរអង្វែង កែលម្អ នូវ​សោ​ភ័​ណ្ឌ​ភាព និង​ជាពិសេស ត្រូវ​យកចិត្តទុកដាក់ បញ្ហា​ចម្បង គឺ សុខមាលភាព​ភាព សុខភាព​ចំណីអាហារ អនាម័យ និង សុវត្ថិភាព ។​

​សិស្សានុសិស្ស​ទទួលបាន​សម្ភារ​សិក្សា​ឧ​ត្ថ​ម្ភ​ ៖

* សិស្សានុសិស្ស សរុបៈ ចំនួន ៣២៦ នាក់​ក្នុង ម្នាក់ៗ​ទទួលបាន​
– សៀវភៅ​ចំនួន ២ ក្បាល – ប៊ិច ១ ដើម​

* សម្រាប់ សិស្ស​ដែល​ទទួលបាន អាហារូបករណ៍ ចំនួន ៦០ នាក់​
​ក្នុង ម្នាក់ៗ ទទួលបានៈ​

– ស្បែកជើង ចំនួន ២ គូរ – ខោអាវ ២ កំ​ប្លេ​រ​
– កាបូប ១ – សៀវភៅ ១២ ក្បាល​
– ប៊ិច ៤ ដើម​

* ដោយឡែក សិស្ស​ក្រីក្រ​ទទួល អាហារូបករណ៍​ចំនួន ២០ នាក់​ក្នុង​ម្នាក់ ទទួលបានៈ​

– កង់ ១ គ្រឿង – មួកសុវត្ថិភាព ១
– សោ ១ ឈុត – ស្នប់សប់​កង់ ១

​ក្នុង​ពិធី សម្ពោធ​នេះដែរ រដ្ឋបាល​បាល​ខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ជូន សាលាបឋមសិក្សា អណ្តូង​ត្រាច និង បំពាក់ នូវ គ្រឿង​ឥស្សរិយយស មេដាយ ជូន ម្ចាស់ជំនួយ និង ចូលរួម​ក្នុង​កិច្ច​ពិធី ដាំ​កូនឈើ​ក្នុង​បរិវេណ​សាលា​ផងដែរ ។​

​អត្ថបទ : លោក សាន់ ឈង​