ពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការ គណបក្សខេត្តបាត់ដំបង


នៅក្នុងពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការ គេដាក់ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅនេះ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង សម្ដេចវិបុល សេនាភក្តី សាយឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ដឹងជាប្រធាន គណៈប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល បានមានប្រសាសន៍ថា ពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការ គណបក្សរបស់យើងនាពេលនេះ គឺបានប្រព្រឹត្តទៅ ក្នុងបរិយាកាសរីករាយ ស្របពេលដែលកម្ពុជាយើង សម្រេចបាននៃការគ្រប់គ្រង ជំងឺដ៏កាចសាហាវ កូវិត ១៩ បានល្អប្រសើរ ស្របពេលដែលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ក៏កាន់តែខិតជិតមកដល់ ។ហើយសភាពការណ៍អន្តរជាតិ និងពិភពលោក ក៏កំពុងតែមួយ ការវិវត្តបទបែន យ៉ាងស្មុគ្រស្មានផងដែរ។


សម្ដេចវិបុលសេនាភក្តី បានបញ្ជាក់ទៀតថា ទាក់ទងនឹងការប្រយុទ្ធប្រឆាំង ជំងឺកូវិត ១៩ រហូតមកដល់ពេលនេះ យើងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋយើង បានជាង ១៣លាននាក់រួចមកហើយ។ ហើយកម្ពុជាយើង ក៏ត្រូវបានគេវាយតម្លៃថា ពិសេសរាជធានីភ្នំពេញ ថាជាទីក្រុង ដែលបានចាក់វ៉ាក់សាំង ច្រើនជាងគេបំផុត ក្នុងចំណោមទីក្រុង ទាំងអស់នៅលើពិភពលោក។ សម្ដេចបានឲ្យដឹងទៀតថា មូលហេតុអី យើងមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ ហើយ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ សម្ដេចប្រធានគណបក្ស បានជម្រាបជូនជនរួមជាតិយើង រួចហើយថា ដោយសារយើង យកសាធារណរដ្ឋ ប្រជាមានិតចិន ធ្វើជាបង្អែក នៅក្នុងការផ្គត់ផ្គង់វាក់សាំង ហើយនៅក្នុងពេលដែល ជំងឺកូវិត ១៩ កំពុងតែរាតត្បាតខ្លាំង សម្ដេចប្រធានគណបក្ស ក៏បានធ្វើដំណើរ ទៅទស្សនកិច្ចនៅ សាធារណរដ្ឋ ប្រជាមានិតចិន ដែលធ្វើឲ្យគេវាយតម្លៃ សម្ដេចប្រធានថា វីរជន ដើរបញ្ច្រាសទិស ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត ១៩។ សម្តេចបានមានប្រសាសន៍ទៀតថា ឯកឧត្តមវ៉ាងយី ដែលជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស របស់ចិន ក៏បានអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា ហើយទស្សនៈកិច្ចចុងក្រោយ នេះ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន ជាមួយឯកឧត្តម វ៉ាងយី បានធ្វើជាអធិបតីភា ក្នុងការ ប្រគល់ វិមានកីឡា ដែលជាជំនួយឥតសំណង របស់សាធារណរដ្ឋចិន ចំពោះកម្ពុជាយើង។

វិមានកីឡា នេះ គឺស្ថិតនៅក្នុង ពហុកីឡដ្ឋានជាតិ មរតកតេជោ នេះគឺជាមរតកមួយទៀត ដែលជាចំណង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ហើយពិសេសគឺជា កេរមរតក ដែលកើតចេញពីចំណងមិត្ត ដែកថែប កម្ពុជាចិន។ សម្ដេចវិបុលសេនាភក្តី មានមោទនៈភាពបំផុត ដោយបានបញ្ជាក់ថា កម្ពុជាយើង ជាប្រទេសដែលបើកទូលាយ យើងមានទំនាក់ទំនងជាមួយ បណ្ដាប្រទេស នៅក្នុងពិភពលោក ដោយមិនប្រកាន់ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ។ យើងនៅមានកិច្ចព្រមព្រៀង នឹង នៅមានកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់ និងក្រៅតំបន់ ជាអន្តរជាតិ និងជាសកល។ ហើយតាមរយៈទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការ ដែលគេបានជួយកម្ពុជាយើង ឱ្យមានការរីកចម្រើន ដូចបច្ចុប្បន្ននេះ។

ការរីកចម្រើនរបស់យើង នាពេលបច្ចុប្បន្ននេះ មិនគ្រាន់តែរីកចម្រើន ខាងសេដ្ឋកិច្ចសង្គម ប៉ុណ្ណោះទេ ការរីកចម្រើន ដែលជាការរួមវិភាគទាន របស់មិត្តភក្កិ នៅលើសាកលលោកនេះ បានរួមចំណែក ដល់កាលពង្រឹង នៅភាពម្ចាស់ការ របស់កម្ពុជាផង និងជួយពង្រឹង ដល់អធិបតេយ្យភាព និងឯករាជ្យភាព របស់កម្ពុជាផងដែរ។ ហើយ សម្ដេចក៏មានជំនឿ ជឿជាក់ថា ទាំងឯកឧត្តមងួនរតនៈ ប្រធានគណៈកម្មាធិការ គណបក្សខេត្តបាត់ដំបង និងឯកឧត្តមសុខលូ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ធំ ពិតជាមិនធ្វើឲ្យ គណៈអចិន្ត្រៃយ៍ ខកចិត្ត និងអស់សង្ឃឹមនោះទេ ហើយយើងត្រូវចងចាំថា រាល់សមិទ្ធផល ដែលយើងសម្រេចបាននេះ មិនអាចកាត់ផ្ដាច់បាន ពីការជួយឧបត្ថម្ភគាំទ្រ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ជាតិ ដែលមានសម្ដេចក្រឡាហោម ជាប្រធាននោះឡើយ។
សូមបញ្ជាក់ថា ឯកឧត្តមងួនរតនៈ ប្រធានគណៈកម្មាធិការ គណបក្សខេត្តបាត់ដំបង ត្រូវបានផ្ទេរ តំណែង ឲ្យទៅកាន់ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ធំ ហើយឯកឧត្តមសុខលូ ក៏ត្រូវបានផ្ទេរ មកកាន់តំណែង ប្រធានគណៈកម្មាធិការ គណបក្សខេត្តបាត់ដំបងវិញ៕ អត្ថបទ ម៉ូតវ៉ោយហូរ