រដ្ឋបាលខេត្តបាត់ដំបង បានទទួលអំណោយ ពីសប្បុរសជន សម្រាប់ចែកចូលដល់ ប្រជាពលរដ្ឋដែលមានការខ្វះហាន

Mot Voyho, [20.07.21 09:11]


ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានទទួលអំណោយ មនុស្សធម៌ ពីក្រុមហ៊ុន ត្រាស់មី អ៊ិនវ៉េសមិន កាលពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021 កន្លងទៅនេះ។

អំណោយនាពេល នេះរួមមាន ម៉ាស៊ីនវាស់កំដៅ អាល់កុល ម៉ាស ទឹកសុទ្ធ មី អង្ករ និងថវិកាមួយចំនួនទៀត។

ឯកឧត្តមងួនរតនៈ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់ក្រុមហ៊ុន ត្រាស់មី អ៊ិនវ៉េសមិន ដែលបានបរិច្ចាគធនធាន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្តបាត់ដំបង ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 ដែលជាជម្ងឺមួយដ៏កាចសាហាវជាទីបំផុត។ ឯកឧត្តមបានបញ្ជាក់ទៀតថា សម្ភារៈទាំងអស់នេះ ឯកឧត្តមនឹងនាំយកទៅចែកជូន ដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត លើជីវភាពរស់នៅ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរ៕

ប្រភព រដ្ឋបាលខេត្ត