មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល យើងត្រូវតែរួមគ្នា ដើម្បីកុំឲ្យកម្ពុជាយើង ឈានហួសបន្ទាត់ក្រហម។

Mot Voyho, [02.07.21 16:55]


លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ,វ,ក,១៩ បានមានប្រសាសន៍ កាលពីថ្ងៃទី 2 ខែកក្កដានេះ ថា ស្ថានភាពនៃជំងឺកូវិត 19 នៅព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺយើងបានដើរមកដល់ បន្ទាត់ក្រហមហើយ យើងត្រូវតែរួមគ្នា ដើម្បីកុំឲ្យកម្ពុជាយើង ឈានហួសបន្ទាត់ក្រហម នេះឲ្យសោះ។
លោកជំទាវបានព្រមានថា នៅពេលនេះ គឺជាកាលៈទេសៈមួយ ដែលខ្ញុំយល់ថា ប្រសិនបើយើងទាំងអស់គ្នា ឈរនៅលើ ជំហរមួយ ថាយើងត្រូវតែរួមគ្នា ធ្វើយ៉ាងណា ដើម្បីសង្កត់កុំអោយឆ្លង រាលដាលនេះ វាកាន់តែ រំកិលទៅមុខ បានន័យថា ឥឡូវវានៅត្រឹម បន្ទាត់ក្រហមហើយ យើងត្រូវរួមគ្នាសង្កត់ យ៉ាងម៉េចកុំឲ្យ លើសពីបន្ទាត់ក្រហម យើងត្រូវសង្កត់វាឱ្យថយចុះទៅ។ ហើយយើងត្រូវ គិតគូរក្នុងការរស់នៅ ជាមួយនឹងវត្តមាន នៃវីរុសកូវីត19 ហើយមកដល់ដំណាក់កាលនេះ ត្រូវធ្វើយ៉ាងម៉េច ឲ្យអស់ វិរុសកូវិត 19 ខ្ញុំសូមបញ្ជាក់ថា វាមិនអស់នោះទេ ព្រោះ វិរុសនេះ បានចរាចរណ៍យ៉ាងពេញ ទំហឹង ទៅហើយ ហើយយើងកុំភ្លេចថា បរិបទនេះ វីរុសកូវីត19 បានបំប្លែងថ្មីទៀត។ លោកជំទាវបានបន្តទៀតថា កម្ពុជា ដើរដល់បន្ទាត់ក្រហមនេះ ក៏ព្រោះទៅមូលដ្ឋាន សុខាភិបាលសាធារណៈ ឬនិយាយឲ្យងាយយល់ គឺមន្ទីរពេទ្យរបស់យើង ដែលជាទូទៅ គឺមានកន្លែងសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យរបស់យើង គឺបានពេញស្ទើរតែទាំងអស់ ទៅហើយ នេះបញ្ជាក់ឲ្យឃើញថា ការឆ្លងរីករាលដាល នៃវីរុសកូវីត19 បាននឹងបន្ត កើនឡើង ហើយការកើនឡើងនេះ ក៏សមាមាត្រនឹងករណី ឈឺធ្ងន់ និងករណីមរណភាព។ នេះមិនទាន់គិតដល់ក្រុមគ្រូពេទ្យ សម្ភារៈ និងឧបករណ៍ចាំបាច់ ដទៃទៀត ដែលបំរើឲ្យការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត 19។
ដោយឡែកកត្តាដែលធ្វើឲ្យ ករណីឆ្លងនៅទូទាំងប្រទេស ហាក់ពុំមានការថមថយនោះ លោកជំទាវ វេជ្ជបណ្ឌិត បានបញ្ជាក់ថា ទាំងនោះ បើតាមការសង្កេត គឺបងប្អូនប្រជាពលរដ្ឋ ឬអាចថាបុគ្គល អនុវត្តវិធានការ ការពារពុំបានត្រឹមត្រូវ ពិសេសគឺវិធានការ 3 ការពារហ្នឹងបីកុំ។ បងប្អូនប្រជាពលរដ្ឋភាគច្រើនណាស់ បានអនុវត្តវិធានការ 3 ការពារ គឺបានត្រឹមត្រូវ នឹងល្អហើយ នៅឡើយតែបុគ្គលមួយចំនួន ដែលអនុវត្តវិធានការ 3 កុំ ពុំទាន់បានត្រឹមត្រូវនៅឡើយ។ ហើយខ្ញុំសូមអំពាវនាវ សារជាថ្មីថា សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ និងម៉ត់ចត់ ទាំងបីការពារ នឹង 3 កុំ។
គួររំលឹកថា វិធានការ 3 ការពារ រួមមាន ទីមួយ ពាក់ម៉ាស់ ទី 2 អនាម័យដៃស្អាត ទី 3 រក្សាគម្លាតសុវត្ថិភាព និង 3 កុំ រួមមាន ទីមួយ កុំចូលទៅកន្លែងបិទជិត និងប្រើម៉ាស៊ីនត្រជាក់ច្រើន ទី 2 កុំជួបជុំ និងកុំនៅកន្លែង មានមនុស្សច្រើន និងទី 3 កុំចាប់ដៃ កុំប៉ះពាល់គ្នា កុំកៀកស្មាគ្នា និងកុំអោបគ្នា។
គិតត្រឹមថ្ងៃទី 2 ខែកក្កដានេះ កម្ពុជាមានករណីឆ្លង សរុបទូទាំងប្រទេសចំនួន 52350 នាក់ នឹងជាសះស្បើយ សរុបមានចំនួន 45508 នាក់ ដឹងករណីមរណភាព មានចំនួន សរុប 660 នាក់ ហើយក្នុងចំណោមនោះ មានជាង 400 នាក់ បានស្លាប់នៅក្នុងខែ មិថុនាកន្លងមកនេះ៕០២ កក្កដា៕ ប្រភព AKP៕