សមត្ថកិច្ចឃាត់ខ្លួនក្រុមបងធំដែលមានរហស្សនាមPSPបាណន់ ៦នាក់ដែលបានវាយប្រហាលើគូរសងសឹក លើក្រុមបងធំ ហាយវេ ៣នាក់លើផ្លូវហាយវេអោយរងរបួស

សមត្ថកិច្ចព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុមបន្តបន្ទាប់ ចំនួន៦នាក់ដែលមានរហ័សនាមថា ក្រុមPSPបាណន់ភ្នំសំពៅ កាលពីម៉ោង១៥និង៥៦នាទី ថ្ងៃទី ០២ ខែតុលា ស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណម់ ខេត្តបាត់បង ក្រោយពីធ្វើសកម្មភាព ប្រើជំពាមកៅស៊ី កំណាត់អុស ដប កែវ ខ្សែក្រវ៉ាត់ វាយប្រហារទៅលើគូរសងសឹក មួយក្រុមទៀត មានគ្នាបីនាក់ដែលមានរហស្សនាមថាក្រុមហាយវេ អោយរងរបួស។

 លោក ឈឿង គឹម សុង នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការនគបាលខេត្ត បាត់ដំបង បានអោយ ដឹងថា កាលពី ម៉ោង២៣យប់ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ នៅ ចំណុច ផ្លូវ បំបែក ហាយវេ ជាមួយ ផ្លូវ ជាតិលេខ ៥៧ ស្ថិតក្នុង ភូមិ ច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ក្រុមបងធំខាងជា ជនសង្ស័យ ខាងលើ បានប្រើ កំណាត់អុស ,ដប កែវ ,ខ្សែក្រវ៉ាត់ និង បាញ់ ចំពាម កៅស៊ូ , វាយ បាញ់ នឹង គប់ ទៅលើមួយក្រុមទៀត មានគ្នា ០៣ នាក់ អោយរងរបួស និង ខូចខាតម៉ូតូ ០១ គ្រឿង ។

លោក ឈឿង គឹមសុង បានអោយដឹងថាជនសង្ស័យក្នុងក្រុមបងធំ ដែលមានរហស្សនាមថា បាណន់ រឺ PSPទាំង៦នាក់ខាងលើនេះមានឈ្មោះ ឈ្មោះ ហ៊ុច ពុន នី ហៅ ងិត ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ សំណាញ់ ឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង ។

២ឈ្មោះ រ៉េន រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ សំរោង ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។

៣ឈ្មោះ គុន សុភា ហៅ ភា តូច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ សំណាញ់ ឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង ។

៤ឈ្មោះ ភាន់ ឃីត ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ សំរោង ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។

៥ឈ្មោះ អៀង អង្គា រ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ចែងក្តា រ ឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង ។

៦ឈ្មោះ វ៉ែន ឧសភា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ សំណាញ់ ឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង ។

ចំណែកយុវជនមួយក្រុមទៀតជាជនរងគ្រោះ ដែលជាសមាជិកក្រុមបងធំ ហាយវេ មានគ្នាបីនាក់ មានឈ្មោះ ១គឹម ប្រាថ្នា ហៅ ពៅ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ស្នឹង ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង បណ្តាល ឲ្យ រងរបួស ដាច់ រលាត់ ស្បែក មុខ ខាង ឆ្វេង និង ក ដៃ ខាង ស្តាំ ។

២ ឈ្មោះ ស សាវេត ភេទស្រី អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ ស្នឹង ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង បណ្តាល ឲ្យ រងរបួស បែក ក្បាល ផ្នែក ខាង លេី ពក ក្បាល ផ្នែក ខាង ឆ្វេង ដាច់ រលាត់ ស្បែក កែង ដៃ ខាង ឆ្វេង និង ស្មា ខាង ស្តាំ ។

និង ទី៣ឈ្មោះ យ៉ែម ស៊ី ណាត ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ព្រះស្រែ ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង បណ្តាល ឲ្យ រងរបួស បែក ក្បាល ផ្នែក ខាង ឆ្វេង ។

លោក គឹមសុងបានអោយដឹងថា កន្លងមកភាគីទាំងពីរនេះធ្លាប់មានជម្លោះជាមួយគ្នា និង ធ្វើវាយនិងប្រើហឹង្សា លើគ្នា ទៅវិញទៅមក ៤ទៅ៥លើកមកហើយ ទើបមានការសងសឹងដូច្នេះ ។ ហើយក្នុងចំណោមជនសង្ស័យទាំង៦នាក់លនេះធ្លាប់ប្រើហឹង្សាលើយុវជនក្រុមផ្សេងទៀត អោយរងរបួសធ្លាយខួរ ក្លាយជាមនុស្សវិកលចរិកផងដែរ ។

យុវជនឈ្មោះ អៀង អង្គា រ ដែលសមាជិកក្រុមបងធំPSPរឺបាណន់ ដែលត្រូវឃាត់ខ្លួននោះ បានអោយដឹងថាក្រុម របស់គេមានគ្នា ប្រហែល៥០នាក់ ដោយសមាជិកខ្លះស្គាល់គ្នាខ្លះមិនស្គាល់ ។ សមាជិកក្រុមរូបនេះ បាន អោយដឹងថា ពួកគេបានចូលជាសមាជិកក្រុមនេះ ប្រហែលមួយឆ្នាំមកហើយ គឺគ្មានមេគ្មានកើយនោះទេ គឺបង្កើតក្រុម និងចូលជាសមាជិក ដើម្បីសប្បាយប៉ុណ្ណោះ ។ ហើយក្រុមរបស់គេមិនដែលរករឿង ក្រុមផ្សេងមុននោះទេ គឺមានតែក្រុមផ្សេងមករករឿងមុន ទើបបានធ្វើការសងសឹកគ្នាទៅវិញទៅមកដូច្នេះ ។

ទោះបីយ៉ាងណា លោក ឈឿង គឹមសុង នាយព្រហ្មទ័ណ្ឌកម្រិតស្រាលបានអោយដឹងថា បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់ ៕ ភី សុខ