បិទខ្ទប់ក្រុមហ៊ុនទូរស័ព្ទ ស្មាត កណ្តាលក្រុងបាត់ដំបង ក្រោយរកឃើញបុគ្គលិក ៤នាក់មានវិជ្ជមានកូវីដ១៩

Phy Sok, [14.09.21 19:00]

រដ្ឋបាលក្រុងបាត់ដំបងបានបិទខ្ទប់ភ្លាមៗ នៅទីតាំងក្រុមហ៊ុនស្មាត ក្បែរផ្សារណាត់ កណ្តាល ក្រុងបាត់ដំបងមួយកន្លែង នាល្ងាចថ្ងៃទី១៤ខែកញ្ញាភ្លាមៗ ក្រោយពីរកឃើញវិ ជ្ជមាន កូវីដ១៩ លើបុគ្គលិកបំរើការនៅទីនេះចំនួន៤នាក់ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងមានប្រសាសន៍ថាក្នុង ចំណោមបុគ្គលិក១២ នាក់ដែលបំរើ ការងារនៅក្រុមហ៊ុនទូរស័ព្ទស្មាតខាងលើនេះ មាន៤នាក់ បានរកឃើញវិជ្ជមានកូវីដ១៩ ចំណែក៨នាក់ ផ្សេងទៀត កំពុងដាក់អោយធ្វើចត្តាឡីស័ក ។

បច្ចុប្បន្ននេះបុគ្គលិកស្មាតទាំងបួននាក់ដែលរកឃើញមានវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនអោយ ទៅពិនិត្យព្យាបាលនៅទីតាំងវិទ្យាល័យព្រះមន្នីវង្ស ។

លោកអភិបាលក្រុងបានបញ្ជាក់ថាពេលនេះអាជ្ញាធរក្រុងកំពុងអំពាវនាវអោយពលរដ្ឋដែលបានចេញចូលក្នុងក្រុមហ៊ុនស្មាតខាងលើនេះ សូមអញ្ជើញមកយកសំណាកដើម្បីពិនិត្យរកមេរោគកូវីដ១៩ ជាបន្ទាន់ ដើម្បីកុំអោយមានការឆ្លងរាលដាលចូលសហគមន៍បន្ថែមទៀត៕ ភី សុខ