អាជ្ញាធរក្រុងបាត់ដំបង ដឹកនាំកម្លាំងចុះរុះរើនិងរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារបឹងឈូក ដែលរងការ រិះគន់រាប់ឆ្នាំ

Phy Sok, [23.09.21 16:45]

រដ្ឋបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងសមត្ថកិច្ចចុះរុះរើនិងរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារបឹងឈូកខេត្តបាត់ដំបង ដែលអាជីវករនិងម្ចាស់ផ្សារបានលក់ដូរ និង ផ្ញើរកង់ម៉ូតូ ,តសំយ៉ាប រំលោភលើចិញ្ចើម ផ្លូវ , ខុសពីសៀវភៅបន្ទុករាប់ឆ្នាំមកហើយ ។

 លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ដែលដឹកនាំកម្លាំងអធិការក្រុង អាវុធហត្ថ និង ស្ថាប័ន ពាក់ព័ន្ធ ចុះរៀបចំ កាលពីរសៀលថ្ងៃទី ២៣ខែកញ្ញា បានអោយដឹងថា នេះជាការរៀបចំជាជំហ៊ានដំបូង អោយតម្រូវអោយម្ចាស់ផ្សារបើកតួផ្លូវបេតុង ទំហ៊ំ៨ម៉ែត្រ ជុំវិញផ្សារមិនអនុញ្ញាតិអោយលក់ដូរទៀត ទេ គឺទុក សម្រាប់ម៉ូតូរថយន្តធ្វើចរាចរណ៍ចេញចូលស្រួល និង ជៀសវៀងមានគ្រោះ អគ្គីភ័យកើតឡើង រថយន្តមិនអាចចូលពន្លត់បាន ។ លោកបន្ថែមថាការរៀបចំ នេះគឺជាផ្នែកមួយដែល ក្រុងបាត់ដំបង ត្រៀមប្រកួតប្រជែង ទីក្រុងស្អាតទូទាំងប្រទេសនាពេលខាង មុខផងដែរ។

អាជីវករនិងប្រជាពលរដ្ឋបានអោយដឹងថានៅជុំវិញផ្សារបឹងឈូកនេះអាជីវករលក់ដូរបន្លែ ត្រីសាច់លើចិ ញ្ចើមផ្លូវជុំវិញផ្សារនេះ ចាប់ពីពីម៉ោង ២រឺ៣បៀតភ្លឺ រហូតដល់ថ្ងៃរសៀលយូរឆ្នាំមកហើយ ហើយការតសំ យ៉ាបតូបលក់ដូររបស់ ម្ចាស់ផ្សារក៏រំលោភ លើផ្លូវ និង ដាក់ទីតាំងផ្ញើរម៉ូតូរំលោភលើទ្រូងផ្លូវ ខុសសៀវ ភៅបន្ទុក យូរឆ្នាំមកហើយ ដែលបង្កអោយកកស្ទះចរាចរណ៍និងការធ្វើដំណើរចេញចូល ។

បញ្ហានេះលោកផេងសិទ្ធី អភិបាលក្រុងអោយដឹងថា ជំហ៊ានបន្ទាប់អាជ្ញាធរបានអោយម្ចាស់រៀបចំរកទី តាំងកន្លែងផ្ញើរម៉ូតូចេញទីទ្រូងផ្លូវ និង រៀបចំកាត់សំយ៉ាប ដែលរំលោភលើទ្រូងផ្លូវ ។លោក អភិបាល ក្រុងបាត់ដំបងក៏បានណែនាំម្ចាស់ផ្សារពិនិត្យ មើលផ្លូវជុំវិញផ្សារ ដែលរងការ ខូចខាតផងដែរ ។

ទាក់ទងករណីនេះលោក ព្រហ្ម ណាវុធ ប្រធានផ្សារបឹងឈូក បានអោយដឹងថា លោកបានរៀបចំទីតាំងបី កន្លែង សម្រាប់អោយអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវជុំវិញផ្សារនេះ រើទៅលក់ ដែលបានរៀបចំ រួចហើយ គឺទី១ ពួកគាត់អោយលក់បាននៅទីតាំងលក់សាច់ជ្រូកខាងលិចផ្សារ និង ទីពីរក្រោមអាគារ ផ្ញើរម៉ូតូ និង ទីបី ចំណតរថយន្តផ្ញើរបឹងឈូក ដែលកំពុងរៀបចំជូន។

ចំពោះសំយ៉ាបនិងកន្លែងផ្ញើរម៉ូតូដែលរំលោភលើចិញ្ចើមផ្លូវនោះ ប្រធានផ្សារខាងលើ សន្យាថានិង អនុវត្តន៍តាមជំហ៊ាន ទៅតាមការណែនាំរបស់អាជ្ញាធរ មិនប្រកែកឡើយ ៕

ភី សុខ