Phy Sok, [13.09.21 10:28]
ពលរដ្ឋដែលរស់នៅនិងធ្វើដំណើរកាត់ផ្លូវខាងកើតនិងខាងត្បូងផ្សារបឹងឈូក កណ្តាលក្រុង បាត់ដំបង បានត្អូញត្អែរ ពីការពិបាកធ្វើដំណើរ ដោយសារកំណាត់ ផ្លូវនេះខូចខាតនិងមានគ្រលក់ធំៗ យូរឆ្នាំ មកហើយ ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា កំណាត់ផ្លូវនេះខូចខាតយូរឆ្នាំមកហើយ មិនទាន់ឃើញអាជ្ញាធររឺមន្រ្តីជំនាញផ្នែកផ្លូវ ធ្វើការជួសជុលនៅឡើយទេ ដែលធ្វើអោយ ក្រលុកកាន់ តែជ្រៅទៅៗ ហើយពិសេសពេលភ្លៀងធ្លាក់ប្រៀបដូចកូនបឹង និង ក្រឡុកបាយខុមអញ្ចឹង! ។
ទាក់ទងការត្អូញត្អែរ របស់ពលរដ្ឋនេះ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអោយ ដឹងថាខាងអាជ្ញាធរក្រុងបានរៀបចំគម្រោងជួសជុលហើយ និង មានលើកសំណើរ ទៅរដ្ឋបាលខេត្ត ពិនិត្យហើយ តែអាជ្ញាធរខេត្តមិនទាន់មានថវិការ។
លោកបន្ថែមថានៅពេលដែលថវិការធ្លាក់មក លោកនឹងធ្វើការជួសជុលកំណាត់ផ្លូវនេះភ្លាមជូនពលរដ្ឋ។
សូមបញ្ជាក់ថាជំនន់ទឹកភ្លៀងនាឆ្នាំកន្លងទៅបានបំផ្លាញហេដ្ឋារចនសម្ពន្ធ័ ផ្លូវថ្នល់ លូស្ពាន ជាដើម អោយជាច្រើនកន្លែងនៅខេត្តបាត់ដំបង ។បញ្ហានេះត្រូវបានអាជ្ញាធរខេត្តនិង ស្ថាប័នពាក់ព័ន្ធ បានធ្វើការជួសជុលឡើងវិញជាបន្តបន្ទាប់ និង ធ្វើការស្ថាបនាផ្លូវកៅស៊ូបន្ថែមជាច្រើនខ្សែផងដែរ៕ អត្ថបទ ភី សុខ