រដ្ឋបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ កងពលតូចថ្មើរជើង លេខ ៥២ កងការពារព្រំដែនលេខ ៥០២ និងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ(៨២៣-៣១០)ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ

ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាល ខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយ កងពលតូចថ្មើរជើងលេខ ៥២ កងការពារព្រំដែន លេខ ៥០២ និងវរសេនាតូចនគរបាលលេខ( ៨២៣-៣១០) នៅទីបញ្ជាការកងពលតូច ថ្មើរជើងលេខ ៥២ស្ថិតនៅក្នុងស្រុក រតន:មណ្ឌល កាលពីព្រឹកថ្ងៃទី ២៦ខែកញ្ញា ឆ្នាំ ២០២៤នេះ។

ក្នុងប្រសាសន៍សួរសុខទុក្ខ ឯកឧត្តម សុខ លូ តាមរយ:របាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៥២ ឯកឧត្តមបានកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តតាមផែនការ របស់ក្រសួងការពារជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គបញ្ជាការ អគ្គស្នងការនគរបាលជាតិ កងទ័ពជើងគោក យោធភូមិភាគទី ៥ និងស្នងការនគរបាលខេត្តបាត់ដំបង បណ្ដាកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គណៈបញ្ជាការ ឯកភាពទិសទី ៣ យោធាភូមិភាគទី ៥ បានខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងស្មារតីទទួលខុសត្រូវ ជាកងកម្លាំងមានវិន័យ សណ្ដាប់ធ្នាប់ មានក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងកិច្ចការពារ បូរណភាពទឹកដី ថែទាំសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងអនុវត្តតាម បទដ្ឋានគតិយុត្តិ ផ្សេងៗទៀត បានយ៉ាងល្អប្រសើរ។ ឯកឧត្តមក៏បានកោតសរសើរផងដែរ ចំពោះការទទួលខុសត្រូវ ក្រុមការងារចុះជួយមូលដ្ឋាន បន្តអនុវត្តគោលនយោបាយ ចិញ្ចឹមចលនា ជាប់ជាប្រចាំ ទៀតផង។

ឯកឧត្តមសុខលូ ក៏បានឯកភាពផងដែរ ចំពោះកត្តាជោគជ័យខាងលើនេះ គឺបានមកពីការខិតខំ យកចិត្តទុកដាក់ របស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គភាពមិត្ត អាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន និងចូលរួមឧបត្ថម្ភ គាំទ្រពីគណៈ បញ្ជាការរដ្ឋបាលខេត្ត ស្រុក ថ្នាក់ដឹកនាំសប្បុរសជន និងដៃគូសម្ព័ន្ធ មេត្រីភាព ព្រមទាំងមានការសាមគ្គី ឯកភាពផ្ទៃក្នុង ការខិតខំប្រឹងប្រែង របស់កងកម្លាំង ធ្វើឱ្យអង្គភាពនីមួយៗ ទទួលបានជោគជ័យ រហូតមកដល់ពេលនេះ។ ឯកឧត្តម ក៏បានឯកភាពផងដែរ ចំពោះការប្ដេជ្ញាចិត្ត របស់កងកម្លាំងប្រដាប់អាវុធយើង គឺប្ដេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលជាតិ ដែលជាស្នាដៃ ជាប្រវត្តិសាស្ត្រ បន្សល់ទុក ពីសម្ដេចតេជោ ហ៊ុនសែន អគ្គមគ្គុទ្ទេសក៍សន្តិភាព និងការអភិវឌ្ឍន៍ ជាតិកម្ពុជា។ និងប្ដេជ្ញា ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្ដេចមហា បវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ រដ្ឋបាលខេត្ត ក៏បាននាំយកអំណោយ មាននំអន្សម សាច់ជ្រូកស្រស់ បន្លែទឹកសុទ្ធ មី និងថវិកាមួយចំនួន ទៅជូនដល់កងកម្លាំង របស់យើង ដែលជាសក្ខីភាព បញ្ជាក់ឲ្យឃើញថា សមរភូមិមុខ និងសមរភូមិក្រោយ គឺនៅជិតគ្នាបង្កើយ៕ អត្ថបទ ម៉ូត វ៉ោយហូរ