នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ឆ្លង​ជំងឺ COVID-19

​លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន (Borison Johnson) ត្រូវបាន​ធ្វើតេស្ត និង​ចេញ​លទ្ធផល​វិជ្ជមាន ចំពោះ​វីរុស​កូរ៉ូណា​ថ្មី (COVID-19)​។​នេះ​បើ​យោង​តាម​សារព័ត៌មាន​អង់គ្លេស BBC បាន​ចេញផ្សាយ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​បញ្ជាក់ថា «​លោកនាយក​រដ្ឋមន្ត្រី​បានទទួល​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ក្រោម​ការផ្តល់​ដំបូន្មាន ពី​សាស្ត្រាចារ្យ គ្រីស វៃ​ធី (Chris Whitty) ដែល​ជា​ប្រធាន​ការិយាល័យ​វេជ្ជសាស្ត្រ​អង់គ្លេស​»​។​

BBC បន្តថា ពេលនេះ​លោក បូរី​ស ច​ន​សុន មាន​រោគសញ្ញា​ក្នុង​កម្រិត​ស្រាល​ប៉ុណ្ណោះ ហើយ​លោក​កំពុងស្នាក់នៅ​ដាច់ដោយឡែក ដើម្បី​ទទួល​ការព្យាបាល នៅក្នុង​វិមាន​ដោ​ន​នី​ង (Downing Street) ដែល​ជា​ទី​សំណាក់​នៃ​នាយករដ្ឋមន្ត្រី​។​

​ទោះបីជា​បាន​ឆ្លង COVID-19 ហើយ​ក៏ដោយ​ក៏​លោក បូរី​ស ច​ន​សុន នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​ការ​គ្រប់​រដ្ឋាភិបាល​អង់គ្លេស​ដដែល​៕
@physok​