សម្ដេចអគ្គមហាសេនា បតីតេជោ បានទិញឧទ្ធម្ភាគចក្រ Mi~17 ចំនួន 3 គ្រឿង បំពាក់ជូនដល់ កងយោធពលខេមរៈភូមិន្ទ

Mot Voyho, [13.08.21 14:41]

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ នៅថ្ងៃទី 12 ហៅសីហាកន្លងទៅនេះ បានចុះត្រួតពិនិត្យ ឧទ្ធម្ភាគចក្រ Mi-17 ចំនួន 3 គ្រឿង ដែល សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានទិញ ដើម្បីបំពាក់ដល់ កងយោធពល ខេមរៈភូមិន្ទ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ អគ្គ មេបញ្ជាការ បានណែនាំដល់ លោកនាយទាហាន នៅទ័ពអាកាស ឲ្យយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ និងថែទាំឲ្យបានល្អត្រឹមត្រូវ តាមបច្ចេកទេស។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណ ចំពោះ សម្ដេចតេជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពាក់ ឧទ្ធម្ភាគចក្រ ដល់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើ ក្នុងកិច្ចប្រតិបត្តិការ បានលឿន និងទាន់ពេលវេលា៕ ប្រភព TVK