រដ្ឋបាលខេត្តបាត់ដំបង រួមជាមួយក្រុមការងារ របស់ សម្ដេចតេជោហ៊ុនសែន បានបន្តចុះទិញ ផ្លែមៀន នៅតាមចម្ការ ប្រជាកសិករ ក្នុងស្រុករតនមណ្ឌល

Mot Voyho, [08.09.21 10:14]Buy lentils

ឯកឧត្តម ងួនរតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសហការជាមួយ ក្រុមការងារ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តនៃដំណើរការ ចុះទិញផ្លូវមាន ដល់ចំការដោយផ្ទាល់ របស់ប្រជាកសិករ ក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី ៧ ខែកញ្ញាកន្លងទៅនេះ។

ឯកឧត្តមងួនរតនៈ បានមានប្រសាសន៍ថា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ ពិសេសបងប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាក ក្នុងការរកទីផ្សារ លក់ផ្លែមៀន ដោយសារមានបញ្ហាមួយចំនួន ក្នុងការនាំចេញទៅក្រៅ ប្រទេស ពិសេស ការរីករាលដាល នៃជំងឺកូវិត ១៩ នេះឯង។ ឯកឧត្តមបានបញ្ជាក់ទៀតថា នេះជាសកម្មភាពមួយ ដ៏ល្អសម្រាប់ ប្រជាកសិករ ដោយសម្ដេចបានរុញ ទីផ្សារ មកដាក់ដល់ចំការមៀនតែម្ដង ធ្វើឲ្យប្រជាកសិករ មានការត្រេកអរ សប្បាយរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សម្ដេច ផងដែរ។ ឯកឧត្តមក៏បានអំពាវនាវ ដល់ម្ចាស់ចម្ការមៀន ទាំងអស់ ដែលដល់ពេលប្រមូលផល នាពេលនេះ សូមមេត្តារួសរាន់ ទាក់ទងក្រុមការងារ ខុទ្ទកាល័យ របស់សម្ដេច ក៏ដូចជាក្រុមការងារ យោធភូមិភាគទី ៥ និងក្រុមការងារ រដ្ឋបាលខេត្តបាត់ដំបង ដែលចុះទៅទិញផ្លែមៀន ដោយផ្ទាល់ពីបងប្អូន ប្រជាកសិករ នៅតាមចម្ការរបស់បងប្អូន ឬបងប្អូនអាចនាំយកមក លក់ផ្ទាល់ នៅទីស្នាក់ការប្រមូលទិញ ក្នុងបរិវេណ ព្រលានយន្តហោះ វាលបែកចាន ដោយធ្វើការទាក់ទង តាមរយៈទូរសព្ទ លេខ

០៧៨ ៧៧៧ ៣៧៦ ឬលេខ ០៩៥ ៩៥ ១១ ១១ក៏បាន៕ ប្រភព រដ្ឋបាលខេត្ត