សម្ដេចនាយករដ្ឋមន្ត្រី អំពាវនាវដល់ស្ថាប័ន 3 ព្រមទាំងបណ្ដាញផ្សព្វផ្សាយ ព័ត៌មាន ជួយផ្សព្វផ្សាយ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវិត 19 ឲ្យបានទូលំទូលាយ

Mot Voyho, [16.08.21 10:47]

នារសៀលថ្ងៃទី 15 ខែសីហាកន្លងទៅនេះ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៅព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ដល់ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំង សាលារាជធានី ភ្នំពេញ និងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើនដង នៅយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវិត 19 ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប នឹងនាំគ្នាទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា។ ការចេញសារអំពាវនាវ របស់សម្ដេច បានធ្វើឡើង ក្នុងការឆ្លើយតប ទៅនិងប្រជាពលរដ្ឋម្នាក់ ដែលបានសាកសួរ រកទីតាំងចាក់វ៉ាក់សាំង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី 15 ខែសីហាកន្លងទៅនេះ។

សម្ដេចតេជោបានបញ្ជាក់ថា គេកំពុងចាក់រាល់ថ្ងៃ តាមមន្ទីរពេទ្យរដ្ឋ សម្រាប់បងប្អូនដែលមិនទាន់បានចាក់។ សាកសួរគេទៅដឹងហើយ។ សូមក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់ សាំង សាលារាជធានីភ្នំពេញ បណ្ដាញផ្សព្វផ្សាយ ព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋ បានជ្រាបនិងនាំគ្នាទៅ ចាក់វ៉ាក់សាំង បានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នៅពេលថ្មីៗ នេះ បានបើកកន្លែងចាក់សាំង ចំនួន 3 កន្លែង សម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពល ដែលមិនទាន់បានចេញ។ ទីតាំងទាំងបីនោះរួមមាន មន្ទីពេទ្យព្រះអង្គឌួង មជ្ឈមណ្ឌលគាំពារ សុខភាពមាតា និងទារក និងមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។ នេះជាការបើកឱកាស លើកទី 2 ហើយ ជូនដល់អ្នកដែល មិនទាន់បានចាក់វ៉ាក់សាំង ក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញ ដែលបានធ្វើឡើងតាំងពីខែ ឧសភាមកនោះ៕ ប្រភព ក្រសួង ព័ត៌មាន