កម្ពុ​ជាមាន​ករណី​សង្ស័យ​ឆ្លង​កូ​វីត​-១៩ ចំនួន​៧៥​ករណី ដែល​ធ្វើតេស្ត​អវិជ្ជមាន​

​យោង​របាយការណ៍​រប​ស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ត្រូវបាន​ក្រុម សារព័ត៌មាន​ដកស្រង់​អោយដឹងថា​គិត​មក​ត្រឹម​ថ្ងៃ​២៨​ខែកុម្ភៈ​នេះ មាន​ករណី​សង្ស័យ​ឆ្លង កូ​វីត​-១៩​ចំនួន​៧៥​ករណី ត្រូវបាន​គេ​រក​ឃេ​ី​ញ​នៅ​ទូទាំងប្រទេស ដែល​បាន​ធ្វើតេស្ត​អវិជ្ជមាន នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​

​សូម​រំលឹកថា​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​៦០​ឆ្នាំ ដែល​បាន​ហោះ​ហើរវិលត្រឡប់​មកពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន មក​ខេត្ត​ព្រះសីហនុ បាន​រក​ឃេ​ី​ញ​មាន​ផ្ទុក​ជំងឺ COVID-19 នៅ​ថ្ងៃទី​២៧ ខែមករា និង​បាន​ចាកចេញ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បន្ទាប់ពី​ការ​ធ្វេ​ី​តេស្ត​អវិជ្ជមាន ៣​លេ​ី​កជាប់​គ្នា​៕

​អត្ថបទ : លោក​ភី សុខ​