កម្ពុជា​ស្នើសុំ​សហរដ្ឋអាមេរិក​បន្ត​ផ្តល់​ការ​ស្នាក់នៅ​របស់​ពលរដ្ឋ​កម្ពុជា​

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​ស្នើសុំ​ការអនុគ្រោះ និង​ជួយ​សម្រួល​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​សិស្ស​-​និស្សិត​កម្ពុជា អាច​បន្ដ​ស្នាក់​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​២០២០ បានឲ្យដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ និ​សិស្ស​-​និស្សិត​កម្ពុជា ទាំងអស់ ធ្វើការ​ទំនាក់ទំនង​ជា​មួយ​អាជ្ញាធរ មាន​សម្ថ​កិច្ច​នៅ​មូលដ្ឋាន​ដែល​ខ្លួន​កំពុងស្នាក់នៅ ដើម្បី​ធ្វើ​ការពន្យា​ពេល​សុពលភាព​ស្នាក់នៅ ហើយ​ក្នុង​ករណី​ជួប​ឧបសគ្គ​មិន​អាច​ដោះស្រាយបាន ត្រូវ​ទាក់ទង​ជាមួយ​ស្ថានទូត ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​។​